ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ហែល​ទឹក​អាមេរិក​ចង់​សម្រេច​ការងារ​ធំ​មុន​ព្រឹ​ត្តិ​ការណ៍ Tokyo Olympics 2020

​កីឡាករ​ហែល​ទឹក Caeleb Dressel និង Katie Ledecky នឹង​ដឹកនាំ​ក្រុម​សហរដ្ឋអាមេរិក​នៅ​ការ​ហែល​ទឺ​ក​ជើងឯក​ពិភពលោក World Championship ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ក្នុងនោះ​ក្រុម​អាមេរិក សង្ឃឹមថា នឹង​អាច​សម្រេច​បាន​ការងារ​ធំ មុន​ព្រឹ​ត្តិ​ការណ៍ Tokyo Olympics ឆ្នាំក្រោយ​។

ព្រឹ​ត្តិ​ការណ៍​ហែល​ទឹក​នៅ​ក្នុង​ទីក្រុង Gwangju គឺជា​ជំនួប​ធំ​បំផុត​សម្រាប់​ឆ្នាំ​២០១៩ ប៉ុន្តែ​សម្រាប់​ក្រុម​សហរដ្ឋអាមេរិក វា​គ្រាន់តែ​ជា​ការ​បោះជំហាន​របស់​ពួកគេ​តែប៉ុណ្ណោះ តាមផ្លូវ​ឆ្ពោះទៅកាន់​ទីក្រុង​តូ​ក្យូ ហើយ​ពួកគេ​សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅ​ការប្រកួត​មួយ​នេះ​។

លោក Lindsay Mintenko នាយក​គ្រប់គ្រង​ក្រុម​ជម្រើសជាតិ​អាមេរិក​បាន​និយាយថា ខណៈ​ពេល​ដែល​ការប្រកួត​ដណ្តើម​ជើងឯក​ហែល​ទឹក​ពិភពលោក គឺជា​ព្រឹ​ត្តិ​ការណ៍​សំខាន់​នោះ ព្រឹ​ត្តិ​ការណ៍ Olympic Games រឹតតែ​សំខាន់​សម្រាប់​ពួកយើង​ទៅទៀត។

ក្រៅពី​តារា​ហែល​ទឹក Ledecky ដែល​បង្កើន​រយៈពេល​ហែ​ល​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​នេះ នៅ​ការ​ហែល​ទឹក​ចម្ងាយ​៤០០​ម៉ែត្រ ៨០០​ម៉ែត្រ និង​១.៥០០​ម៉ែត្រ​នោះ ក្រុម​អាមេរិក​រួមមាន​ទាំង​កីឡាការិនី Lilly King ផងដែរ ដែលជា​កីឡាការិនី​ហែល​ទឹក​លឿន​បំផុត​នៅ​ចម្ងាយ​៥០​ម៉ែត្រ និង​១០០​ម៉ែត្រ។

កីឡាករ Dressel ដែល​កាលពី​រយៈពេល​២​ឆ្នាំមុន នៅ​ក្នុង​ទីក្រុង Budapest បាន​ចូលរួម​ជា​កីឡាករ Michael Phelps ក្នុង​មាន​ជា​កីឡាករ​ហែល​ទឹក​ឈ្នះ​ជើងឯក​៧​លើក​នៅ​ការប្រកួត World Championship នោះ ឈរ​នៅ​លើ​កំពូល​គេ​នៅលើ​តារាង​ហែល​ទឹក​ចម្ងាយ​១០០​ម៉ែត្រ ដោយ​ប្រើ​ពេល​ត្រឹម​៥០.៣៦​វិនាទី​ប៉ុណ្ណោះ ពោលគឺ​ហែល​លឿន​ជាង​កីឡាករ​សិង្ហ​បុរី Joseph Schooling ដែល​ឈ្នះ​មេដាយមាស​នៅ​ព្រឹ​ត្តិ​ការណ៍ Rio Olympics ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114