ព័ត៍មានទាន់​ហេតុការណ៏
Search

មួយ​ពាន់​សំណាង! ​រថយន្ត​ចុះ​ពី​លើ​ភ្នំ​ដាច់​ហ្វ្រាំ​ង ក្រឡាប់​ជាច្រើន​ត្រឡប់​ ខូច​ទាំងស្រុង ​របួស​មនុស្ស​៣​នាក់

​ឧត្ដរមានជ័យ ​៖ ​មួយ​ពាន់​សំណាង ​រថយន្ត​ដាច់​ហ្វ្រាំ​ង​ពេល​ចុះ​ពីលើ​ភ្នំ​ដងរែក ​ក្រឡាប់​ជាច្រើន​ត្រឡប់ ខូច​រថយន្ត​ទាំងស្រុង ​រងរបួស​មនុស្ស​បី​នាក់ កាលពី​វេលា​ម៉ោង​ពីរ ​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ចំរាក់​ទី​១ ផ្លូវ​ឡើង​ភ្នំ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា ​​រថយន្ត​ម៉ាក​ត្រៃ​ណូ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 5A 0829 បើកបរ​ចុះ​ពីលើ​ភ្នំ ដល់​ចំណុចកើតហេតុ ​បាន​ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ចំនួន០៣​នាក់ (ប្រុស) និង​រថយន្ត​ត្រូវ​ខូច​ទាំងស្រុង​។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ អ្នករងរបួស​រួមមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-ឈ្មោះ ឈួន អូរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សា​វាំង ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្ត​ព្រៃ​វែង រងរបួស​ធ្ងន់ (ជា​អ្នកបើកបរ)។

២-ឈ្មោះ កែង ផ្លូវ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា រងរបួស​ធ្ងន់។​

៣-ឈ្មោះ លឺ​ញ ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា រងរបួស​ធ្ងន់​ ។

ក្រោយពេល​កើតហេតុ អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ចាត់​កម្លាំង​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ជួយ​ធ្វើការ​អន្តរាគមន៍​យក​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ដើម្បី​សម្រាក​ព្យាបាល​៕​

ដោយ​ ៖ ​ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114