ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ តាម​ដីកា​តុលាការ​

រតនគិរី ៖ បុរស​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង ​និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក ហួត វុទ្ធី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្តិ​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៨ កន្លងទៅ​។​

ការឃាត់ខ្លួន​បុរស​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​ឈ្មោះ ស៊ូ លាន ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១១.១០/១៩ ចុះ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ចេញ​ដោយ​ លោក ហួត វុ​ទ្ឋី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​។​

សមត្ថកិច្ច​ឃាត់ខ្លួន ​ឈ្មោះ ដន រ៉េត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុកកំណើត ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បាន​ស្នាក់​នៅផ្ទះ​ចំណុច​ឃាត់ខ្លួន​ខាងលើ​។​

បន្ទាប់ពី​ឃាត់ខ្លួន​បុរស​ខាងលើ​នោះ ​កម្លាំង​សមត្ថកិច្ច​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​និង​បំពេញ​នីតិ​វិធី​ប្រគល់​ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ខេត្ត​កំពង់ចាម​ ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114