ព័ត៍មានទាន់​ហេតុការណ៏
Search

ការតាំងពិព័រណ៍​ម្ហូបអាហារ​កូរ៉េ SME EXPO ដ៏​ធំ​អស្ចារ្យ​ប្រចាំ 2019 នឹង​បង្ហាញខ្លួន​ជា​លើក​ទី 2 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ខាងមុខនេះ​!

ភ្នំពេញ​ ៖ SME Expo គឺជា​ការតាំងពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ​ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធន​តូច និង​មធ្យម​ជាច្រើន​ដែល​នឹង​បង្ហាញខ្លួន​ម្តងទៀត​សម្រាប់​រដូវ​កាល​ទី 2 នៅក្នុង​ឆ្នាំ 2019 នេះ​ដោយ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ជាន់​ទី 03 នៅ​ថ្ងៃទី 20-21 ខែកក្កដា ដោយ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទស្សនា​ប្រមាណ​ជា 4, 000 នាក់ និង​ដៃគូ​សហការ​តាំង​ពិព័រណ៍​រាប់រយ​នាក់​ផងដែរ​។​

​គួរ​រំឭក​ផងដែរ​ថា​កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស​ក៏មាន​ការតាំង​បង្ហាញ​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​កំពុង​តែមាន​វត្តមាន​ក្នុង​ទីផ្សារ​ដូចជា​៖ Gingseng, Soymilk, Collagen and Chocostick អមដោយ​ការដាក់​សម្ពោធ​ផ្លូវការ​នូវ​ផលិតផល Miracle K-foods ថ្មី​ផងដែរ​ក្នុងនោះ​រួមមាន​៖ Yuza, Sweet Potato Caramel, Baby snacks, Omija និង​ភេសជ្ជៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​បើ​យោងតាម លោកស្រី Chae Eun Kim ដែលជា​អ្នកគ្រប់គ្រង​ទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​លោកស្រី​ពិតជា​មាន​មោទនភាព​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ខ្លាំងណាស់​។ លោកស្រី​ក៏បាន​បន្ថែមទៀតថា “​អាហារ​កូរ៉េ​គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព ហើយ​យើងទាំងអស់គ្នា​ពិតជា​ចង់​ណែនាំ​អាហារ​ដែល​ល្អ​បំផុត​ទាំងនោះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​ទាំង​វិស័យ​ឧស្សាហ៍កម្ម​ចំណីអាហារ និង​ភេសជ្ជៈ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួលបាន​នូវ​សុខ​ភាពល្អ និង​អាច​សាកល្បង​នូវ​អ្វីដែល​ថ្មី​ប្លែក​”

​ក្រៅពី​កម្មវិធី​សាក​ភ្លក់​នូវ​ផលិតផល​ដែល​ល្បី និង​មានគុណ​ភាពល្អ​រួចហើយ aT ក៏​នឹងធ្វើ​ការផ្តល់ជូន​ឱកាស​ថតរូប​ស្អាតៗ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នៅឯ​ស្តង់​ដោយផ្ទាល់​ផងដែរ​។ លើសពីនេះទៅទៀត​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​ភ្ញាក់ផ្អើល​នេះ​ក៏មាន​សំណួរចម្លើយ​សប្បាយៗ​ជាច្រើន​ជាមួយនឹង​ឱកាស​ឈ្នះ​នូវ​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍​យ៉ាងច្រើន​សម្បូរបែប​។

​សូមបញ្ជាក់​ផងដែរ​ថា​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង 10 ព្រឹក រហូតដល់​ម៉ោង 08 យប់​! ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់​ចូលរួម​ឱ្យបាន​ច្រើន​កុះករ និង​កុំឱ្យ​រំលង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឱ្យសោះ​!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114