ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​អាជ្ញាធរ​ខេត្ត​ កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​គ្រោះ​រាំង​ស្ងួត ដែល​ប៉ះពាល់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​

ឧត្ដរមានជ័យ​ ៖​ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ​ លោក ប៉ែន កុស​ល្យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ជា​ច្រើន​រូប​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចុះ​យន្តហោះ​របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ​គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ដំណើរ ​នឹង​អញ្ជើញ ​របស់​ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​បញ្ហា​រាំងស្ងួត​ និង​ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​បន្ទាន់​មួយ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចុងកាល់ ​ដែល កំពុង​ប្រឈម​បញ្ហា​ខ្វះខាត​ទឹក​ផង​ដែរ​។​

តាម​ការ​បញ្ជាក់​របស់​ លោក​ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​របស់​មន្ទីរ​បាន​យក​ម៉ាស៊ីន​បូមទឹក​សង្គ្រោះ​ស្រូវ​ជូន​ពលរដ្ឋ​រយៈពេល​៤​ថ្ងៃ​មក​ហើយ ​នៅ​ចំណុច ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​នឹង​បន្ត​បូមទឹក​ដាក់​គ្រប់​ទីកន្លែង​ដទៃទៀត ​បើសិន​ប្រជាកសិករ​ ជួប​បញ្ហា​រាំងស្ងួត​ប៉ះពាល់​ដល់​ផលដំណាំ​ស្រូវ​របស់​ពួកគាត់​នោះ​៕

ដោយ ​៖ ​ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114