ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ស្រា​ ស្រី​ស្អាត​ បើក​រថយន្ត​ទៅ​បុក​​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ស្តុ​ប​បែក​ជា​បួន ខូចខាត​ទាំង​សង​ខាង

ភ្នំពេញ ​៖ ​នារី​រូប​ស្រស់​ម្នាក់​ ស្រវឹងស្រា​ បើករថយន្ត​ម៉ាក​កាមរី​ហាយ​ប្រី​ត​មួយគ្រឿង ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ​ម៉ាក​តូ​យូ​តា​ព្រូស ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ ​បុក​រះ​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​និង​ដើម​ឈើ​ទៅមុខ​លែងរួច​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​កាល​វេលា​១​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ចំណុច​ផ្លូវ​ព្រះមុនីវង្ស​ កែង​នឹង​៣១០​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​៣ ​ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើត​ហេតុ​ គេ​បាន​ឃើញ​បុរស​ម្នាក់ ​បើក​រថយន្ត​ម៉ាក​Pruis ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-8857 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១០​ទិសដៅ​ពី​កើតទៅ​លិច ​ខណៈ​មកដល់​ចំណុច​ភ្លើង​ស្តុ​ប ​កែង​នឹង​ផ្លូវ​ព្រះមុនីវង្ស​ ក៏​ឆ្លងផ្លូវ​ទាំង​មិនទាន់​បន្ថយ​ល្បឿន​ ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក​Camery ហាយ​ប្រីត​​ពណ៌​ស​ ពាក់​ស្លាក​ភ្នំពេញ ​2R-9345 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ​មាន​ស្ថានភាព​ស្រវឹង​ស្រា បុក​ចំ​ពី​ចំហៀង​ពេញ​ទំហឹង​ ធ្វើ​ឲ្យ​រថយន្ត​ព្រូស​ រេ​ចង្កូត​ទៅ​ចិញ្ចើម​ផ្លូវ​ បុក​នឹង​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​របស់​រដ្ឋ​ បាក់​ដល់​គល់​អស់​១​ដើម​និង​ផ្ទប់​ជាមួយ​ដើមឈើ​ទៅមុខ​លែងរួច​។​

ក្នុង​ហេតុការណ៍​ខាងលើនេះ ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ​ តែ​ក្រោយ​កើត​ហេតុ​ ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​ឡើង​តឹង​សរសៃ ​ក ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មូល​ដ្ឋាន ​ចុះមក​ឃាត់​។​

បន្ទាប់មក​ សមត្ថកិច្ច​ជំនាញ​ ក៏បាន​ធ្វើការ​វាស់វែង ​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

ដោយ ៖ ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114