ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ ទទួល​អំណោយ​ពី​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

​ប៉ៃលិន​ ៖ ដោយ​ពិនិត្យ​ឃើញ ប្រជាពលរដ្ឋ​ក្រីក្រ ជួប​ការលំបាក ក្នុង​ជីវភាព​ប្រចាំថ្ងៃ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ លោក ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត តំណាង​លោកស្រី បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​យុវជន ចុះ​ចែក​អំណោយ​មនុស្សធម៌ ជូន​ពលរដ្ឋ​ក្រីក្រ និង​ពិការ ចំនួន​០៣​គ្រួសារ ក្នុង​ក្រុងប៉ៃលិន ដែលមាន​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​។​

​មានប្រសាសន៍​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​នេះដែរ លោក ហុក សុផល ក្នុងនាម​លោកជំទាវ បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​លើកឡើងថា ​៖ ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​ក្រុមការងារ​យុវជន និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា យកចិត្ត​ទុក​ដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជាទូទៅ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង ​ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ សាសនា ពណ៌​សម្បុរ អ្វី​ឡើយ។​ជាមួយគ្នានេះ​ លោក ក៏​មានប្រសាសន៍​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​នៅ​មាន​កម្លាំង សូម​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​រក​ទ​ទួល​ទាន តាម​លទ្ធ​ភាពជា​បន្តទៀត ដើម្បី​បង្កើត​ជីវភាព​គ្រួសារ ឲ្យ​កាន់តែ​ប្រសើរឡើង ក្នុងនោះ ក៏​ត្រូវ​គិតគូរ​ពី​សុខភាព​រក្សា ឲ្យ​បាន​នូវ​អនាម័យ ទាំង​ការរស់នៅ ទាំង​ការ​ហូប​ចុក ដើម្បី​ចៀសវាង​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​មក​បៀតបៀន។​

​ពលរដ្ឋ​ដែល​ទទួលបាន​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ចំនួន​៣​គ្រួសារ​រួមមាន ​៖

ទី​១​.លោកយាយ​ឈ្មោះ កង ឪ អាយុ​៩៩​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ,​ទី​២.​លោកតា​ឈ្មោះ ខោល រិ​ន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន និង​ ទី​៣​.លោក​តា​ឈ្មោះ នូ នឿ​ម អាយុ​៦៨​ឆ្នាំ និង​លោកយាយ​ឈ្មោះ សំ រី អាយុ​៦៩​ឆ្នាំ ទាំងពីរ​នាក់ ​រស់នៅ​ភូមិ​វាល​វ៉ង់ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

​អំណោយ ​ដែល​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ក្នុង​មួយ​គ្រួសារៗ​រួមមាន អង្ក​៥០​គីឡូក្រាម ,​មី​មួយ​កេះ ,​ត្រីខ​មួយ​យួរ​, ទឹកស៊ីអ៊ីវ​, ទឹកត្រី និង​ថវិកា​១៥​ម៉ឺន​រៀល​ផង​ដែរ៕

​ដោយ ៖ សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114