ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​តាម​បណ្ដា​ខណ្ឌ ​បន្ត​ហ្វឹកហាត់​ អំពី​សង្គ្រោះ​បឋម​ពេល​មនុស្ស​លង់ទឹក

ភ្នំពេញ​ ៖ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​ខណ្ឌ​សែន​សុខ បានមក​ហ្វឹកហ្វឺន​បំប៉ន ខ្លឹមសារ​មេរៀន​សង្គ្រោះ​បឋម នា​ថ្ងៃ​សុក្រ​៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ជួយ​ដល់​មនុស្ស​ល្ងង់​ទឹក។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ បាន​មក​រៀន​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​គឺ​ដើម្បី​ រំលឹក​មេរៀន​អំពី​ការ​ជួយ​សង្គ្រោះ ​ខណៈ​ពេល​ការ​ល្បាត​ម៉ូតូ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ ហើយ​ប្រទះឃើញ​ជួប​ហេតុការណ៍​មនុស្ស​លង់ទឹក។

ការ​រំលឹក​អំពី​មេរៀន​នេះ ​ធ្វើឡើង​រាល់ថ្ងៃ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បីអោយ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​មាន​ភាព​រហ័សរហួន​ក្នុងការ​ជួយសង្គ្រោះ​បឋម​ងាយស្រួល​ក្នុង​ការ​ចុះ​បេសកកម្ម​បង្ក្រាប បង្ការ ការពារ​ដើម្បី​បម្រើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ជួយ​ពួកគាត់​មុនពេល​ដល់​មន្ទីរពេទ្យ។

ក្រៅ​ពី​នេះ​ សកម្មភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​មិន​ថា ថ្ងៃ​ឬ​យប់នោះ​ឡើយ​។​

​ជាមួយគ្នានេះដែរ​កម្លាំង​អាវុធ​ហត្ថ​ក្នុង​ទីបញ្ជាការ ក៏​ដូច​តាម​បណ្តាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំងអស់ បាន​ក្រោក​ពី​ព្រលឹម ធ្វើ​អនាម័យ បោស​ជូត សំអាត ដើម្បី​សុខភាព និង​ជៀស​ផុស​ពី​ជំងឺតម្កាត់​ផ្សេងៗ ហើយ​រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លង​ផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនាម​មន្ត្រី​បម្រើ​រាស្ត្រ​ដោយ​ទឹកចិត្ត​ស្មោះត្រង់​បំផុត៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114