ព័ត៍មានទាន់​ហេតុការណ៏
Search

Netflix ត្រៀម​បញ្ចេញ​គម្រោង​តម្លៃថោក​ប្រើតែ​លើ​ទូរ​ស័ព្ទ​សម្រាប់​ប្រទេស​ឥណ្ឌា

ក្រុមហ៊ុន Netflix Inc បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ដាក់ចេញ​គម្រោង​មើល​រឿង​តែ​លើ​ទូរ​ស័ព្ទ​តម្លៃ​ទាប​ក្នុងប្រទេស​ឥណ្ឌា​រយៈពេល​៣​ខែ ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រទេស​ទីផ្សារ​តម្លៃ​ទាប​នេះ ចំ​ពេលដែល​ក្រុមហ៊ុន​បញ្ចាំង​រឿង​មួយ​នេះ​កំពុង​បាត់បង់​អតិថិជន​នៅ​ប្រទេស​របស់ខ្លួន​នោះ​។​

​ឥណ្ឌា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ទីផ្សារ​រីកចម្រើន​ខ្លាំង​សម្រាប់ Netflix ដែល​ត្រូវ​ជួបប្រទះ​ដៃគូ​ប្រកួតប្រជែង​ជាច្រើន​ដូចជា ក្រុមហ៊ុន Prime Video របស់ Amazon.com Inc និង Hotstar ដែលជា​វេទិការ​បញ្ចាំង​រឿង​កាន់កាប់​ដោយ​ក្រុមហ៊ុន Walt Disney Co នៅ​ឥណ្ឌា​។​

​ក្រុមហ៊ុន Netflix បាន​បាត់បង់​អតិថិជន​រប​ស់​ខ្លួន​ក្នុង​ទឹកដី​អាមេរិក​ដែលជា​ផ្ទះ​កំណើត​ជា​លើកដំបូង​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​នៅ​ថ្ងៃ​ពុធ ពោល​គឺជា​ពេលដែល​ក្រុមហ៊ុន​មួយ​នេះ​បានបង្ហាញ​របាយការណ៍​ប្រចាំត្រីមាស​របស់ខ្លួន​។ ក្រុមហ៊ុន​នេះ​ក៏បាន​បាត់​គោលដៅ​សម្រាប់​អ្នក​ដែល​ត្រូវ​ទិញ​គម្រោង​ថ្មីៗ​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោក Tarun Pathak អ្នកវិភាគ​មកពី​ក្រុមហ៊ុន Counterpoint Research បាន​ថ្លែងថា “​ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ដែលមាន​អ្នក​ប្រើ​អ៊ីនធឺណិត​ជា​លើកដំបូង​កំពុង​ប្រើ​អ៊ីនធឺណិត​តាម​ទូរ​ស័ព្ទ​។ ជាមួយគ្នានេះ កញ្ចប់​គម្រោង​លើ​ទូរ​ស័ព្ទ​ដៃ​នឹង​ទាក់ទាញ​កាន់តែខ្លាំង​ចំពោះ​អ្នកប្រើប្រាស់​ថ្មីៗ​ទាំងនោះ​។​”

​បច្ចុប្បន្ន Netflix បានផ្ដល់​គម្រោង​៣​ខែ​ក្នុងប្រទេស​ឥណ្ឌា តម្លៃ​ចាប់ពី​៥០០​រូពី (៧,២៧​ដុល្លារ​) និង ៨០០​រូពី (១១,៦៣​ដុល្លារ​)៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114