ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ទំនិញ​និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ​ក្នុង​ផ្សារលើ

​ព្រះសីហនុ​ ៖​ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ការ​សហការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​គណៈកម្មការ​ផ្សារ​ បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ផ្សារលើ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារ ធាតុ គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

មន្ត្រី​សាខា​កាំកុងត្រូល​បាន បញ្ជាក់ថា នៅក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​ម្ហូប អាហារ​មួយចំនួន​មក​ធ្វើតេស្ត​បឋម​រួមមាន​៖ បង្គា មឹក​ស្រស់ តោ​ហ៊ូ ជ្រក់​ត្រសក់ សរសៃ​គុយទាវ សណ្តែកបណ្តុះ ដើម្បី​រក​សារ​ធាតុគីមី​ហាមឃាត់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី ជំនាញ បាន​ធ្វើ​ការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ​ពុំបាន​រក​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ផលិតផល​ម្ហូបអាហារ​ខាងលើ​នោះ​ទេ​។​ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​បងប្អូន​អាជីវករ​ពូក​គាត់​មានការ​យល់​ដឹង​បាន​ច្បាស់លាស់​ពី​ផល​ប៉ះបាល់​សុខភាព​មនុស្ស​ទូទៅ​។​ តែ​ទោះជា​យ៉ាង​ណា​ក្តី​មន្ត្រី​កាំកុងត្រូល​នៅតែ​បន្តធ្វើ​ការណែនាំ​ទៅដល់​ប​ង​ប្អូន​ជា​អាជីវករ​ទាំងអស់​ឲ្យ​មានការ​យល់ដឹង​បន្ថែម​ទៀត​និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិត ផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ ច្បាប់ ថែមទៀត ដូចនេះ បងប្អូន​អាជីវករ លក់ដូរ​ទាំងអស់​ត្រូវតែរួម​គ្នា​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង នៅ​ការដាក់ សារធាតុគីមី​នៅ​ក្នុង​ផលិតផល​ម្ហូបអាហារ​និង​ការ ដាក់លក់​ផលិតផល​ខូច​គុណភាព​ប្រើប្រាស់ ផ្សេងៗ​៕
កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114