ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ចិន​នឹង​ទៅ​សាកសួរ​បុរស​ជនជាតិ​ចិន​១៨​នាក់ ​នៅ​ខេត្ត​កំពង់ស្ពឺ​ដោយផ្ទាល់

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ប្រទេស​ចិន​នឹង​ទៅ​សាកសួរ​បុរស​ជនជាតិ​ចិនតៃវ៉ាន់​នៅ​ខេត្តកំពង់ស្ពឺ​ដោយ​ផ្ទាល់​មុន​ពេល​មាន​សេចក្ដីសម្រេច​បែបណា​មួយ​ពាក់ព័ន្ធ​និង​ជោគវាសនា​ជនជាតិ​ចិន​ចំនួន​ឆ​៨​នាក់​ដែល​កំពង់​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ដន សាមួន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ។ លោកស្នងការ​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​នេះ( ១៩​កក្ក​ដា ២០១៩ ) សមត្ថកិច្ច​នគរបាល​ចិន​នឹង​ទៅ​ជួប និង​សាកសួរ​ជនសង្ស័យ​ដោយ​ផ្ទាល់ រួម​ទាំង​កាង​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ភស្តុតាង​ផ្សេងៗ​ដែល​នគរបាល​កម្ពុជា​បាន​ប្រមូល​នៅ​កន្លែង​ស្នាក់នៅ​របស់​ក្រុម​ជនសង្ស័យ​ទាំងនោះ មុន​ពេល​មានការ​សម្រេច​បែបណា​មួយ។

នគរបាល​ផែន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​បសេដ្ឋ ដោយមាន​ការ​សម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់នៅ​របស់​ជនជាតិ​ចិន​មួយកន្លែង​ក្នុង​ចំការ​ស្វាយ​របស់​ឈ្មោះ ហេ ជីវ​អេង ជា​មេធាវី ដែល​បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ រ័ត្ន ពិន ស្ថិតនៅ​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។

ក្នុង​កិច្ចប្រតិបត្តិការ​នា​វេលា​ម៉ោង ១០​និង​០៩​នាទី ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នោះ​សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ១៨​នាក់ មាន​សញ្ជាតិ ចិន ០៦​នាក់​, ចិនតៃវ៉ាន់ ១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត ( VOIP ) និង​ធ្វើ​ការ​ដកហូត​សម្ភារៈ​មួយចំនួន​មាន ទូរស័ព្ទ​ដៃ ម៉ាក អាយ​ហ្វូ​ន ចំនួន ២១​គ្រឿង​, អុ​បពូរ ០១​គ្រឿង​, សាំ​ស៊ុ​ង ០១​គ្រឿង​,​ណូគា ០៦​គ្រឿង​, អាយ​ផេ​ត ០៤​គ្រឿង​, កុំព្យូទ័រ​លេប​ថប់ ០៥​គ្រឿង​, ឌែ​ស​ថប់ ០១​គ្រឿង​, ព្រី​ន​ធើ ០២​គ្រឿង​, ដុំ​Wifi ០២​គ្រឿង​, ស្ទិ​ក​ឃើ ០១​គ្រឿង​, ទូរស័ព្ទ​លើ​តុ ៣៣​គ្រឿង (​ថ្មី ០៨​គ្រឿង​), អាយកូម ០៦​គ្រឿង​, លុយ​ដុល្លារ​ក្លែងក្លាយ ០២​ដុំ ( ៥២​សន្លឹក )​។

បច្ចុប្បន្ន​ជនបរទេស​ទាំង ១៨​នាក់​នេះ បាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114