ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​កង់​បី​គេច​រថយន្ត​ធ្លាក់​ប្រឡាយ

កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងពេលដែល​បញ្ជូនមក​មន្ទីរពេទ្យ ធ្លាក់​ពី​រ៉ឺម៉ក​កង់​បី ខណៈដែល​អ្នកបើក​ម៉ូតូ​កង់​បី​បានគេច​រថយន្ត ធ្លាក់​ចូលក្នុង​ប្រឡាយ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើត​ឡើង​នៅវេលា​ម៉ោង ៧ និង ១៥ នាទី ព្រឹក​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៦-៩៧ ស្ថិតនៅ​ក្នុងភូមិ​ផ្លូវ​វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បាន​ឲ្យ​ថា​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ី យ៉ាន អាយុ​៨៣​ឆ្នាំ រស់នៅ ខេត្តព្រៃវែង។ នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច នៅពេល​បើក​មកដល់​ចំណុចកើតហេតុ ម្ចាស់​ម៉ូតូ​កង់​បី​បាន​បើក​ជែង​រថយន្ត​ចំនួន​២​គ្រឿង តែ​អត់​ផុត រួច​គេច​ទៅ​ផ្លូវ​ម្ខាង​ជ្រុល​ធ្លាក់​ប្រឡាយ​តែម្តង បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ដែល​ជិះ​នៅក្នុង​ម៉ូតូ​កង់​បី​បាន​ធ្លាក់​ផ្ងារ​ក្រោយ​បោក​នឹង​ដី​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ប្រជាពលរដ្ឋ​ហៅ​រថ យន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​ដល់​ពាក់​កណ្តាលផ្លូវ​ជន រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅ​។

ក្រោយពេល​កើតហេតុ​អ្នកបើក​ម៉ូតូ​កង់​បី​បាន​គេចខ្លួនបាត់ ទុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ចោល​នៅ​កន្លែងកើតហេតុ។ ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋា​ន​នគរបាល​ស្រុក​រលាប្អៀរ។ សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសា​ដឹក​យកទៅ ខេត្តព្រៃវែង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕
កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114