ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ បាល់ទាត់​ក្នុង​សាល ឈានដល់​សប្តាហ៍​ទី​២

ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ បាល់ទាត់​ក្នុង​សាល ឈាន​ដល់​សប្តាហ៍​ទី​២ ហើយ ដោយ​ក្នុងនោះ​មានការ​ប្រកួត ៤​គូ នៅ​ថ្ងៃ​សៅរ៍ និង ៤​គូ​ទៀត នៅ​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ដែល​នឹង​ប្រកួត​ក្នុង​ទីលាន​នៃ​មជ្ឈមណ្ឌល​កីឡា ដឹ​ប្លូ​ស្ព័ត​។

កន្លង​ផុត​១​សប្តាហ៍​ទៅ​នេះ មាន​លទ្ធផល​អស្ចារ្យ​ជាច្រើន​កើតឡើង​ក្នុង​ការ​ប្រកួត​ទាំង​៨ ដោយ​ក្នុងនោះ​ក្រុម​ការពារ​តំណែង​ជើងឯក Down Town Sport បាន​បំបាក់​ក្រុម Khmer United Youth ១៥ ទល់នឹង ០ ស្រប​ពេលដែល​ក្រុម​អតីត​ជើងឯក​ឆ្នាំ ២០១៧ យុវជន​កំចាយមារ យកឈ្នះ​ក្រុម Young Chester ដោយ​លទ្ធផល ១៤ ទល់នឹង ៨ ខណៈ​ក្រុម Avatar FC ឈ្នះ Eagle of Fire FC ៧-២ ។​
​ខាងក្រោម​គឺជា​ទិន្នន័យ​ផ្សេងទៀត​សរុប​ក្នុង​ការប្រកួត​សប្តាហ៍​ទី​១៖
Ov Mal FC ៨-៥ Emerald FC
ISI Group United ១១-៣ DIG 88
Young Gun FT ១២-៤ Samrith FC
Home Sport FC ៥-៦ Loading FC
Daniel FC ៥-១ Neak Asia FC

​សម្រាប់​ការប្រកួត​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០១៩
​ក្រុម Dig88 ត្រូវ​ជួប​ជាមួយ​ក្រុម Ov Mal FC វេលា​ម៉ោង ២​រសៀល ក្រុម Neak Asia FC ជួប​ប្រកួត​ជាមួយ​ក្រុម Home Sport FC វេលា​ម៉ោង ៣:៣០​នាទី​រសៀល ក្រុម Avatar FC ប្រកួត​ជាមួយ​ក្រុម Anachak Baitong FC វេលា​ម៉ោង ៥​រសៀល និង​មួយគូ​ចុងក្រោយ គឺ Young Gun FT ប្រកួត​ទល់នឹង B.A United នៅ​ម៉ោង ៦:៣០​នាទី​ល្ងាច​។ ការប្រកួត​ទាំងអស់​នឹង​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍ MYTV ដែលជា​ដៃគូ​សហការ​ផ្សាយ​ផ្ទាល់​របស់​ពានរង្វាន់​នេះ​។

សម្រាប់​ការប្រកួត​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩
​ក្រុម ISI Group United ត្រូវ​ជួប​ជាមួយ​ក្រុម Chanteak Keyla FT វេលា​ម៉ោង ២​រសៀល ក្រុម Daniel FC ជួប​ប្រកួត​ជាមួយ​ក្រុម Panda FC វេលា​ម៉ោង ៣:៣០​នាទី​រសៀល ក្រុម Eagle of Fire FC ប្រកួត​ជាមួយ​ក្រុម យុវជន​កំចាយមារ វេលា​ម៉ោង ៥​រសៀល និង​មួយគូ​ចុងក្រោយ Samrith FC ប្រកួត​ទល់នឹង​ក្រុម​ខ្លាំង Down Town Sport នៅ​ម៉ោង ៦និង៣០​នាទី​ល្ងាច​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114