ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Jurgen Klopp ប្តេជ្ញាចិត្ត​ជូន​ក្លិប Liverpool​ពេល​ពួកគេ​ចាប់ផ្តើម​យុទ្ធនាការ​មុន​រដូវ​កាល​នៅ​អាមេរិក

អ្នកចាត់ការ​របស់​ក្លិប​ហង្ស​ក្រហម Liverpool​លោក Jurgen Klopp បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា លោក​រំពឹង​ថា នឹង​បន្ត​នៅ​ក្នុង​ទឹកដី Anfield​ រយៈពេល​យ៉ាង​ហោច​៣​ឆ្នាំ​ទៀត ពេល​ដែល​ក្រុម​យក្ស​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស Premier League​មួយ​នេះ ត្រៀមខ្លួន​ចាប់ផ្តើម​យុទ្ធនាការ​ការប្រកួត​ទេសចរណ៍​មុន​រដូវ​កាល​របស់​ពួកគេ​នៅ​អាមេរិក​ខាងជើង​។

លោក Klopp ដែល​បាន​ដឹកនាំ​ក្រុម Liverpool​ឈ្នះ​ជើងឯក Premier League​កាលពី​រដូវ​កាល​មុន​នោះ បាន​ឆ្លើយតប​ពេល​ស្នើសុំ​អនុសាសន៍​លើ​សេចក្តីរាយការណ៍​ថា គាត់​នឹង​អាច​ចាក​ចេញពី​ក្លិប ពេល​ដែល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់ ផុត​កំណត់​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ​។

លោក Klopp បាន​និយាយ​ថា អស្ចារ្យ​មែន​! លោក​មិន​គិត​ថា ​មាន​មនុស្ស​ច្រើន​ទេ​ដែល​បាន​សួរ​សំនួរ​បែបនេះ ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក​នេះ មុន​ពេល​ដែល​កិច្ចសន្យា​របស់លោក​ផុត​កំណត់​។

លោក​បាន​និយាយ​ថា យើង​នឹង​រង់​ចាំ​មើល​សិន​។ តើ​ហេតុ​អ្វី​ដែល​យើង​ត្រូវ​គិតគូរ​ពី​រឿងនេះ​? យ៉ាងហោចណាស់​ក៏​នៅ​៣​ឆ្នាំ​ទៀត​ដែរ នោះ​ហើយ​គឺជា​ចម្លើយ​របស់លោក​។ យ៉ាងហោចណាស់​ក៏​៣​ឆ្នាំ​ទៀត​ដែរ​។

កាសែត ESPN បាន​រាយការណ៍​កាលពី​ខែ​មុន​ថា លោក Klopp នឹង​គិតគូរ​ពី​ការ​ឈប់​សម្រាក ពេលដែល​កិច្ចព្រមព្រៀង​របស់​គាត់​ជាមួយ​ក្លិប Liverpool​ដល់ទី​បញ្ចប់​។ ខណៈ​ពេល​នោះ​ដែរ ភ្នាក់ងារ Mark Kosicke បាន​និយាយ​បង្ហើប​ឲ្យ​ដឹង​ថា លោក Klopp​អាច​នឹង​ចាប់អារម្មណ៍​លើ​ការ​ទទួល​យក​ការងារ​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។

ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ពេល​នេះ លោក Klopp បាន​ផ្តោត​សំខាន់​ម្យ៉ាង​គត់​លើ​ការ​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ជិត​ខិតចូល​មកដល់ ពេល​ដែល​ក្រុម Liverpool​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ការប្រកួត​នៅ​សហរដ្ឋអាមេរិក​ចំនួន​៣​ប្រកួត ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​តទៅ ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម Borussia Dortmund នៅក្នុង​ទីក្រុង South Bend រដ្ឋ Indiana៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114