ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Steve Bruce សន្យា​ជួយ​ស្រោចស្រង់​ជោគវាសនា​ក្លិប Newcastle

អ្នកចាត់ការ​ថ្មី​របស់​ក្លិប Newcastle លោក Steve Bruce បាន​សន្យាថា នឹង​យកឈ្នះ​ចិត្ត​ក្រុម​អ្នកមាន​មន្ទិលសង្ស័យ ក្រោយ​លោក​បាន​និយាយ​ទទួលស្គាល់​ថា លោក​តែងតែ​ស្តាយក្រោយ​ចំពោះ​ការច្រានចោល​ការងារ​មួយ​នេះ កាលពី​លើកដំបូង​ដែល​លោក​ត្រូវបាន​គេ​ផ្តល់ជូន​។

គ្រូ​បង្វឹក​វ័យ​៥៨​ឆ្នាំ​ម្នាក់​នេះ ត្រូវ​បាន​គេ​លើក​បន្តុប​ជំនួស​តំណែង​លោក Rafael Benitez កាលពី​ថ្ងៃ​ពុធ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​ខឹងសម្បា បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ការគ្រប់គ្រង​ក្លិប​របស់​ម្ចាស់​ក្លិប Mike Ashley។

លោក Bruce​ ដែល​បាន​កើត​នៅ​ជិត​ទីក្រុង Newcastle មិន​ធ្លាប់​លេង​ជាមួយ​ក្លិប​ដែល​គាត់​គាំទ្រ​តាំងពី​តូច​មួយ​នេះ​ទេ ហើយ​លោក​បានប្រកាស​ឲ្យ​ដឹងថា ឱកាស​នៃ​ការទទួលយក​ការងារ​មួយ​នេះ លោក​មិនអាច​បដិសេធន៍​ជា​លើក​ទី​២​បាន​នោះទេ​។

ថ្លែងប្រាប់​ទូរទស្សន៍ NUFC TV នៅ​ទីក្រុង​សៀង​ហៃ ជា​កន្លែង​ដែល​លោក​នឹង​ដឹកនាំ​ការប្រកួត​ដំបូង​របស់​ក្រុម​ជាមួយ​ក្រុម West Ham នៅ​ការប្រកួត Premier League Asia Trophy នា​ថ្ងៃ​សៅរ៍​នេះ លោក​បាន​និយាយថា លោក​ដូចគ្នា​នឹង​អ្នកស្រុក​រស់នៅ Newcastle ដែរ លោក​រស់នៅ​ដោយមាន​ក្តីសង្ឃឹម។

លោក​បន្ត​ថា លោក​ដឹង​ច្បាស់​នៅក្នុង​ក្រសែ​ភ្នែក​មនុស្ស លោក​មិនមែន​ជា​លោក Rafa ហើយ​លោក​យល់ឃើញថា មាន​នូវ​ស្បែកជើង​ធំៗ​ជាច្រើន​ដែល​ត្រូវ​បំពេញ​។ ប៉ុន្តែ​ត្រូវ​ជឿ​លោក លោក​នឹង​ផ្តល់​អ្វី​គ្រប់បែបយ៉ាង​ដែល​លោក​អាច​ធ្វើបាន ហើយ​សង្ឃឹម​ថា​នឹង​បង្ហាញ​អ្នក​ស្រពិចស្រពិល​ថា​ ពួកគេ​គិត​ខុស​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114