ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Tiger Woods លេង​ធ្លាក់​ទឹកដៃ​នៅ​ព្រឹ​ត្តិ​ការណ៍ British Open

កីឡាករ Tiger Woods បាន​និយាយ​ទទួល​ស្គាល់​ថា អាយុ​កាន់តែ​ចាស់ និង​បញ្ហា​ខ្នង ធ្វើ​ឲ្យ​ការប្រកួត​ដណ្តើម​ជើងឯក​ធំៗ​របស់គាត់ កាន់តែ​ជួប​បញ្ហា​បំបាក់ ក្រោយពី​លោក​ធ្វើបាន 7 over par​នៅ​ជុំ​ដំបូង​នៃ​ព្រឹ​ត្តិ​ការណ៍​ប្រកួត British Open កាលពី​ថ្ងៃ​ព្រហស្បតិ៍។

កីឡាករ Woods ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ពិភពលោក ក្រោយ​ឈ្នះ​ជើងឯក​ធំ​ជា​លើក​ទី​១៥​របស់គាត់​នៅ Masters កាលពី​ខែមេសា ហើយ​និង​ជា​ជ័យជំនះ​លើកដំបូង​របស់​គាត់​ក្នុង​រយៈពេល​១១​ឆ្នាំ​កន្លង​មក​នេះ បន្ទាប់ពី​រូបលោក​ញាំញី​ដោយសារ​បញ្ហា​របួស​និង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​។

ការវះកាត់​ឆ្អឹងដងកាំបិត បាន​ធ្វើ​ឲ្យ​គាត់​វិលត្រឡប់​មក​រក​ការប្រកួត​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ប៉ុន្តែ​កីឡាករ​វ័យ​៤៣​ឆ្នាំ​ម្នាក់​នេះ លេង​មិន​ស្រួល​នោះ​ទេ​ នៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​ត្រជាក់ ហើយ​និង​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មាត់សមុទ្រ Portrush។

លោក បាន​និយាយ​ថា លោក​បម្លាស់​ទី​មិនល្អ​ដូចដែល​លោក​ចង់បាន​ទាល់តែសោះ ចំណែក​អ្នក​រាល់គ្នា​អាច​បម្លាស់​ទី​បាន ហើយ​ពិសេស​ក្រោម​ស្ថានភាព​ត្រជាក់​បែប​ហ្នឹង​នៅ​ការប្រកួត​វាយ​កូន​ហ្គោល​។

លោក​បន្ត​ថា វា​គឺជា​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​។ ពេលវេលា​កាន់​ជ្រេ ហើយ​នីតិវិធី​មួយ​ចំនួន លោក​ហាក់​ដូច​ជា​ចាស់​ជ្រុល​មិនអាច​ធ្វើបាន​នោះទេ។

​សូម​បញ្ជាក់​ថា កីឡាករ Woods​មិន​ធ្លាប់​ដែល​បាន​លេង​នោះទេ ចាប់​តាំង​ពី​ការប្រកួត US Open​កាលពី​ខែ​មុន ហើយ​លោក​បាន​ទទួល​ស្គាល់​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​ត្រូវតែ​កាត់បន្ថយ​ការប្រកួត​លេង​របស់គាត់ ដើម្បី​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ព្រឹ​ត្តិ​ការណ៍​ធំ​ជាង​នេះ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114