ព័ត៍មានទាន់​ហេតុការណ៏
Search

ញាក់សាច់​!!!​កាន់តែ​រំភើប​…​កាន់តែ​រីករាយ​ទៀតហើយ​…!សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស “​មហា​សំណាង មហា​រង្វាន់​” ពី​ទូរទស្សន៍ សាម​សុង ក្នុង​សប្តាហ៍​ទី 4 នេះ​!!

រង្វាន់​ពិតៗ ឈ្នះ​ពិតៗ សម្រាប់​អតិថិជន​ទូទាំងប្រទេស បានធ្វើ​ឲ្យ​ការលក់​របស់ ទូរទស្សន៍ សាម​សុង កើនឡើង​ហួស​ពី​ការ​ស្មាន​!!!

​ភ្នំពេញ​ ៖ ពិតជា​កក្រើក និង​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់​ក្នុង​រយៈពេល ៣ សប្តាហ៍​កន្លងមកនេះ​! គិត​មកទល់ពេលនេះ​គឺជា​សប្តាហ៍​ទី 4 ហើយ​ដែល​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស “​មហា​សំណាង មហា​រង្វាន់​” ពី​ទូរទស្សន៍ សាម​សុង បាន​រកឃើញ​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​អស្ចារ្យ​ពី​ការ​ជាវ​ទូរទស្សន៍ សាម​សុង គ្រប់​ម៉ូ​ឌែ​ល​! ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ​ចំនួន​អតិថិជន​ដែល​បាន​ជាវ​ទូរទស្សន៍ សាម​សុង គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ចាប់​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​!

​ក្នុងឱកាស​ប្រគល់​រង្វាន់​ដល់​អ្នកឈ្នះ​សប្ដាហ៍​ទី​៣ កម្មវិធី​ក៏​បន្ត​ចាប់​រង្វាន់​រក​អ្នកឈ្នះ​សប្ដាហ៍​ទី​៤ ដោយបាន​រកឃើញ​អតិថិជន​ឈ្មោះ​….​មកពី​ក្រុងភ្នំពេញ ដែល​បានឈ្នះ​រង្វាន់​ធំ Samsung Galaxy S10,1​គ្រឿង និង​អតិថិជន​ឈ្មោះ​…​មកពី ខេត្តកំពង់ចាម បានឈ្នះ រង្វាន់​ទី 2 គឺ ទូរទស្សន៍ 55” មួយ​រង្វាន់​ផងដែរ ។

​សម្រាប់​សប្តាហ៍​ទី​៤​នៃ​ការចាប់​ដ៏ រំជួលចិត្ត​នេះ ក៏បាន​រកឃើញ​អ្នកឈ្នះ​ចំនួន ១២ រូប បន្ថែមទៀត​ផងដែរ ។ ខាងក្រោម​នេះ​គឺជា​តារាង​ឈ្មោះ​អតិថិជន​ទាំងអស់​ដែល​បានឈ្នះ​នូវ​មហា​រង្វាន់​អស្ចារ្យ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ប្រចាំឆ្នាំ​ពី​ការ​ជាវ​ទូរទស្សន៍ សាម​សុង ៖

​ ​​គួរបញ្ជាក់​ផងដែរ​ថា​រាល់​ការ​ជាវ​ទូរទស្សន៍​គ្រប់​ម៉ូ​ឌែ​ល​របស់ សាម​សុង ដែលមាន​ប័ណ្ណធានា​ត្រឹមត្រូវ​ចាប់ពី​ថ្ងៃទី 20 ខែមិថុនា រហូតដល់​ថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 អតិថិជន​ទាំងអស់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ធំ​អស្ចារ្យ​រៀងរាល់​សប្តាហ៍​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដូចជា​៖ កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10, ទូរទស្សន៍ 55”, ទូរទស្សន៍ 32”, និង Sound Bar ដ៏​ទំនើប​ទាន់សម័យ​

​ដូច្នេះ​អតិថិជន​ដែល​បាន​ជាវ​ទូរទស្សន៍ សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​ប័ណ្ណធានា​ពី​ហាង​ដែល​បាន​ទិញ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន សាម​សុង​! សម្រាប់​អតិថិជន​ដែល​ពុំទាន់​បានឈ្នះ​នៅឡើយ​សូម​រង់ចាំ​តាមដាន​ការចាប់​រង្វាន់​នៅ​សប្តាហ៍​បន្តទៀត​ព្រោះ​រង្វាន់​ធំៗ​អស្ចារ្យ​ជាច្រើន​ទៀត​កំពុង​រង់ចាំ​អតិថិជន​ទាំងអស់គ្នា​!

​សម្រាប់​ព័ត៌មាន​លម្អិត និង​លក្ខខណ្ឌ​នៃ​ការចូលរួម​សូម​ចូលទៅ​កាន់​ទំព័រ Facebook ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬ​ទាក់ទង​មកកាន់ 1800-203232 ។​

​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​អតិថិជន​ទាំងអស់​ដែល​បានឈ្នះ​នូវ​មហា​រង្វាន់​អស្ចារ្យ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ប្រចាំឆ្នាំ​ពី​ការ​ជាវ​ទូរទស្សន៍ សាម​សុង ដែល​បាន​ធ្វើឡើង​តាមរយៈ​ការផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ Facebook ផ្លូវការ​របស់ខ្លួន សម្រាប់​សប្តាហ៍​ទី 4 នេះ​៖



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114