ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​​០១​នាក់ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​

​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១៣ និង​៣០​នាទី នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្លូវ​១៥១ ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ​ឈ្មោះ ទួល ចាន់​ណៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។ សម្ភារៈ​ដកហូត​១.​គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​តូច ២.​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១W ៩៩០៨ ចំនួន​០១​គ្រឿង ៣.​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង។

​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ បានដាក់​គោលដៅ​ត្រួតពិនិត្យ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាង​លើ ភ្លាមនោះ ​កម្លាំង​ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​០១​នាក់​ខាងលើ ជិះ​ម៉ូតូ​០១​គ្រឿង ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ដោយមាន​ការសង្ស័យ​កម្លាំង​យើង​ក៏បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ឆែក​ឆេរ រួច​ក៏​ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​តូច ដែល​ជនសង្ស័យ​ឈ្មោះ ទួល ចាន់​ណៃ បាន​លាក់​ទុក​ក្នុង​កញ្ចប់​បារី ក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង​។ ភ្លាមៗនោះ​ កម្លាំង​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ដើម្បី​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល​វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114