ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត BMW ​ស៊េរី​ទំនើប​មួយគ្រឿង​ ហោះ​មក​បុក​ទ្វារ​ដែក​វិទ្យាស្ថាន​អប់រំ​

ភ្នំពេញ​ ៖​ រថយន្ត​BMW​ ស៊េរី​ទំនើប​មួយ​គ្រឿង​ ដែល​បើកបរ​ដោយ​ក្រុម​ស្ទាវ ​ប្រហែល​ជា​ចេញពី​ផឹក​ស៊ី​ចូល​ក្លឹប​មួយ​យប់​ទល់​ភ្លឺ​ បាន​បើក​កេល​រង្វង់​មូល​វិមានឯករាជ្យ ​ជ្រុល​បុក​ទ្វារ​វិទ្យាស្ថាន​អប់រំ​បណ្ដាល​ឲ្យ​រលំ​កៀប​ជាប់​ទៅមុខ​លែង​រួច។

ហេតុការណ៍​គ្រោះថ្នាក់​នោះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​ទៀបភ្លឺ​ ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ លើ​ផ្លូវ​ព្រះ​នរោត្តម ចំណុច​វិទ្យាស្ថាន​ជាតិ​អប់រំ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​BMW ​ពណ៌​ប្រផេះ​ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ បាន​បើក​បោះពួយ​យ៉ាង​លឿន​ ធ្វើដំណើរ​តាម​ផ្លូវ​នរោត្តម​ពី​ត្បូង​ទៅ​ជើង​ លុះដល់​រង្វង់​មូល​វិមានឯករាជ្យ​ បាន​បើក​កេល​រង្វង់​មូល​ឆ្ពោះ​មក​ជើង ប៉ុន្តែ​ដោយសារតែ​បើក​លឿន​ខ្លាំង​ពេក​នោះ ​ក៏​ជ្រុល​មក​ឆ្វេង​ដៃ​ហោះ​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ទ្វារ​ដែក​បាក់​រលំ ខូច​ខាត​ទ្វារ១ផ្ទាំង ​និង​រថយន្ត​បង្កហេតុ​ខូចខាត​កាត់មុខ​ទាំងស្រុង​បើក​ទៅ​ណា​លែង​រួចហើយ ​ភ្លាមៗ​នោះ​អ្នកបើកបរ​ដែល​គេ​សន្និដ្ឋាន​ថា ​ប្រហែលជា​ទើប​ចេញពី​ផឹក​នោះ​ បាន​ប្រញាប់​ចេញពី​ក្នុង​រថយន្ត​គេច​ខ្លួន​បាត់​ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ឲ្យ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី៕

ដោយ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114