ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​កម្ពុជា​ទទួល​បានការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ទីផ្សារ​បណ្តាញ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ

​ភ្នំពេញ​ ៖ ​សមាគម​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​សមាគម​អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា​សហ​ការ​ជាមួយ​ក្រុមហ៊ុន NSZ World បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន​កម្ពុជា​លើ​ជំនាញ​ទីផ្សារ​បណ្តាញ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​។

លោក​បណ្ឌិត ឡី សុភាព ជា​ប្រធាន សមាគម​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា​បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​លោក លី ស៊ីន​ន្ទ អគ្គនាយក​ក្រុមហ៊ុន និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន NSZ World ដែល​បាន​ចូលរួម​បណ្ដុះបណ្ដាល​ដល់​យុវជន​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​លើ​ជំនាញ​ទីផ្សារ​បណ្តាញ និង​ជួយ​រក​ការងារ​ធ្វើ​ជូន​សិក្ខាកាម​ដែល​បញ្ចប់​ការសិក្សា​រួច ស្របតាម​ទស្សនទាន «​បុគ្គល​ម្នាក់ ជំនាញ​មួយ​» និង «​អាជីវកម្ម​មួយ ស្តង់ដា​មួយ​»​។

លោក​បណ្ឌិត ឡី សុភាព បាន​ជំរុញ ឲ្យ​ក្រុមហ៊ុន NSZ World ប្រឹងប្រែង​បន្ត​ការចូលរួម​បណ្ដុះបណ្ដាល​ដល់​យុវជន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​និង​មាន​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោ​កប​ណ្ឌិ​ត ឡី សុភាព បាន​បន្តថា​ការដែល​យើង​អាច​ទទួល​បាន​ការសិក្សា ការងារ និង​ប្រកបមុខរបរ​ផ្សេងៗ​បាន​គឺ​ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

លោក លី ស៊ីន​ន្ទ អគ្គនាយក​ក្រុមហ៊ុន NSZ World​ ដែល​មាន​ការនាំ​ចូល​និង​ចែកចាយ ផលិតផល​ថែទាំ​សុខភាព និង​សម្ផស្ស​ជា​ប្រភេទ​គ្រី​ម​លាប​បាន​បើក​វគ្គ​បំពាក់បំប៉ន​ដល់​សមាជិក​ទូទៅ​ចំនួន ៣​លើក ហើយ​លើក​ទី​៣​នេះ​មាន​សមាជិក និង​សិក្ខាកាម​ចូលរួម​ប្រមាណ ៥០០​នាក់ ព្រមទាំង​គ្រូ​បង្គោល​ប្រមាណ​ជិត ១០០​នាក់​ដើម្បី​ឲ​កុ​យុវជន​ចេះ​ធ្វើ​អាជីវកម្ម​ទីផ្សារ​បណ្តាញ​ដែលជា​ជំនាញ​មួយ​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114