ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ខ្មែរ​-​ថៃ ​ប៉ះ​គ្ នា​ធ្វើ​ឲ្យ​កក្រើក​អ្នកគាំទ្រ​ក្នុង​ការ​ប្រគំ​តន្ត្រី​អបអរ​ខួប​៤​ឆ្នាំ​ភី​អ៊ិន​អ៊ិន ​នៅ​ព្រេ​មៀ​សែន​សុខ​

ភ្នំពេញ ​៖ ​ពិត​ជា​ធ្វើ​ឲ្យ​កក្រើក​មិន​ធម្មតា​ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យ៉ាង​សប្បាយរីករាយ​ ដោយ​មាន​វត្តមាន​តារា​ប្រុស​-​ស្រី​ល្បីៗ​របស់​ខ្មែរ​ និង​ជាពិសេស​តារា​ប្រុស​ល្បី​ថៃ ​ស្ថិត​ក្នុង​ដួងចិត្ត​យុវវ័យ ​គឺ​លោក Mario Maurer កាលពី​ថ្ងៃទី​១៩ ​ខែ​កក្កដា​ ឆ្នាំ​២០១៩​ ស្ថិតនៅក្នុង​បរិវេណ​អគារ​ដឹ​ព្រេ​មៀ សែន​សុខ ​ទល់មុខ​ផ្សា​ទំនើប​អ៊ី​អន​ពីរ។

ចំពោះ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​ដែល​រៀបចំឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ភី​អ៊ិន​អ៊ិន​ ដើម្បី​អប​អរ​ខួប​គម្រប់​៤​ឆ្នាំ​របស់ខ្លួន​នេះ ​ក្រៅ​តែមាន​ការអញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​នោះ ​គឺ​គេ​កត់សម្គាល់ឃើញ​មាន​អ្នកគាំទ្រ ​និង​យុវវ័យ​យ៉ាង​ច្រើន​កកកុញ ​បាន​នាំគ្នា​សម្រុក​ចូលរួម​គាំទ្រ​ និង​ទស្សនា​ការប្រគុំ​តន្ត្រី​ដែល​ស្ទើរតែ​ពុំ​ធ្លាប់​មាន​នេះ​ដោយ​ភាព​សប្បាយ​រីករាយ​ជា​មួយ​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​។​

ជាមួយគ្នា​ នៃ​ការ​ប្រគំ​តន្ត្រី​ និង​អបអរ​ខួប​៤​ឆ្នាំ​របស់​ភី​អ៊ិន​អ៊ិន​នេះ​ដែរ​ សម្រាប់​វត្តមាន​តា​រា​ប្រុស​-​ស្រី​របស់​ខ្មែរ​ដែល​បាន​ចូលរួម​មានដូចជា ​៖​ កញ្ញា ស៊ីន យូ​ប៊ិន ,​លោក ខាត់ វ៉ៃ​ហាំង ,​លោក អេ​ត​វិ​ន​,​លោក​ឌី​ឌី ,​អ្នកនាង ភិន សុ​ដា​លី​ស ជាដើម។ ​ដោយឡែក​អ្វី​ដែល​កាន់តែ​ពិសេស ​និង​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ទាំងមូល​កាន់​តែមាន​ភាពសប្បាយ​រីករាយ​ និង​កក្រើក​ខ្លាំង​ទៀត​នោះ ​គឺ​វត្តមាន​របស់​តារា​ចម្រៀង​ល្បី​ខ្មែរ​គឺ G-Devith និង​ក្រុម Smallworld Smallband ​ប៉ះ​គ្នា​ជាមួយ​តារា​ល្បី​មកពី​ថៃ ​គឺ​ លោក Mario Maurer។​

​សូមជម្រាបថា ​ដោយសារ​មាន​ទំនុកចិត្ត​ និង​ការ​ទំនុកបម្រុង​គ្រប់ភាគី​ពាក់ព័ន្ធ​ទើប​ភី​អ៊ិន​អ៊ិន ​បាន​បោះ​ជំហាន​រឹងមាំ​រហូតដល់​សព្វថ្ងៃ ហើយ​អាច​រក្សាបាន​នូវ​កិត្តិនាម​ជា​ស្ថាប័ន​ទូរទស្សន៍​ ដែល​ឈាន​មុខ​គេ​ទាំង​ផ្នែក​ព័ត៌មាន សិល្បៈ​កម្សាន្ត កីឡា ភាពយន្ត​បរទេស និង​ភាពយន្ត​ក្នុង​ស្រុក​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​បង្កើត​ថ្មី ឈាន​ដល់​ការអភិវឌ្ឍ​កម្មវិធី​ផ្សាយ រហូត​អាច​បន្ថែម​ការ​ចាក់​ផ្សាយ​នូវ​កម្មវិធី​ល្បីៗ​លំដាប់​ពិភពលោក​បាន​ទៀត​ផង​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114