ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ហ៊ីណូ​ បុក​រះ​រថយន្ត​២​គ្រឿង ​រង​របួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ រថយន្ត​ហ៊ីណូ ​បើកបរ​មិន​ប្រយ័ត្ន​ ទៅបុក​រះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​គា ​និង​មួយគ្រឿង​ទៀត​ម៉ាក​នីសា​ន់​ បណ្តាលឲ្យ​មនុស្ស​ម្នាក់​រងរបួស​ធ្ងន់ ។​

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០​ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ​ចំណុច​ទល់មុខ​ខ្លោងទ្វារ​បុរី​ ប៉េង ​ហួត​ ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។

​រថយន្ត​ទី​១​-ម៉ាក​ហ៊ីណូ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 0921

​រថយន្ត​ទី​២​-ម៉ាក​គា ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z 0155

រថយន្ត​ទី​៣​-ម៉ាក​នីសា​ន់ ​គ្មាន​ស្លាក​លេខ ​ពណ៌​ស​។

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​រថយន្ត​ម៉ាក​ហ៊ីណូ​ខាង​លើ បើក​តាម​បណ្ដោយ​លេខ​៥៩៨​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ខណៈ​មកដល់​ចំណុច​កើត​ហេតុ ​ក៏មាន​រថយន្ត​ម៉ាក​គារ​បើក​ចេញពី​បុរី​ ប៉េង ​ហួត ​ទិសដៅ​ពី​កើតទៅ​លិច​បណ្តាល​ឲ្យ​រថយន្ត​ហ៊ីណូ ​បុក​ពី​ឆ្វេង ​រួច​រថយន្ត​ម៉ាក​គា​ ក៏​រេ​រុល​ទៅបុក​រថយន្ត​ម៉ាក​នីសា​ន់​ ដែល​កំពុង​បើក​ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវ​៥៩៨​ ធ្វើ​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​ រង​ការខូចខាត​ ក្នុងនោះអ្នក​ជិះ​រថយន្ត​ម៉ាក​គា​រង​របួស​ធ្ងន់​។

ក្រោយ​កើតហេតុ ជនរងគ្រោះ រងរបួស​ធ្ងន់ ត្រូវ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​វា​ស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ផ្លូវគោក​ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114