ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​១២​រូប ​ដែល​ក្លាយជា​ទូត​សុ​ឆន្ទៈ​គ្រួសារ​តារា​កម្ពុជា​ ប្រកាស​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​សង្គម​

​ភ្នំពេញ​ ៖​ តារា​អាជីព​របស់​ខ្មែរ​ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង​ពិភព​សិល្បៈ​ចំនួន​១២​រូប​ ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ នឹង​បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ​ជា​លើកដំបូង​របស់​គ្រួសារ​តារា​កម្ពុជា​ បានប្រកាស​បង្ហាញខ្លួន​ចូលរួម​សកម្មភាព​កិច្ចការ​សង្គម​។​ នេះ​បើ​យោង​តាម​ការប្រកាស​នៅ​លើ​ផេ​ក​ផ្ទាល់​របស់​គ្រួសារ​តារា​កម្ពុជា​។​

​ប្រភព​បាន​បញ្ជាក់​ថា​ ចំពោះ​វត្តមាន​តារា​ទាំង​១២​រូបនោះ​រួមមាន ​៖ ​អ្នកនាង ម៉ៅ ស៊ី​ណាត​,​កញ្ញា ប៊េ​ប៊ី​, តារា​សម្ដែង និង ជាតា​រា​ម៉ូ​ដែល​BN​ លោក រុន ណា​កូ ,​តារា​សម្ដែង​លោក ស៊ិន សុធា​រិ​ទ្ធ ,​លោក ម៉ែន អ​ម្រុ​ង​រ័ត្ន​, តារា​សម្ដែង​កញ្ញា ភី សម័យ​,​តារាចម្រៀង​លោក ឌួង តារា​ផា​ឌី​ន​, តារា​សម្ដែង​កញ្ញា ភី​យ៉ា​,​ពិធីករ​ លោក បញ្ញា សិទ្ធិ ,​តារា​ចម្រៀង​ កញ្ញា វណ្ណា វ​ត្តី ,​លោក លឿង វិ​សាល​,​និង តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​បញ្ជាក់​ថា ដើម្បី​លើកទឹក​ចិត្ត​ដល់​តារា​កាន់​ពាន​ទាំងអស់​ឲ្យ​កាន់តែ​មានការ​ទទួលស្គាល់ ទើប​ម្ចាស់​ពាន​ទាំងនេះ ត្រូវបាន​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុម​ដោយ​ក្នុង​រយៈពេល​មួយឆ្នាំ​ក្នុងការ​តែងតាំង​នេះ គឺ​ទូត​សុ​ឆន្ទៈ​ទាំងអស់ នឹងមាន​សកម្មភាព​ក្នុង​កិច្ចការ​សង្គម​យ៉ាង​ហោច​១​ខែម្ដង​។​

​លោក​បន្ថែមទៀតថា ​គ្រួសារ​តារា​កម្ពុជា ​ក៏​កំពុង​សហការ​ជាមួយ​បណ្ដា​អង្គការ​ និង​ម្ចាស់​សមាគម​នានា ដើម្បី​ឲ្យ​ម្ចាស់​ពាន​ទាំង​១២​រូប ​ដែល​ត្រូវ​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​លើកដំបូង​របស់​ក្រុម កាន់តែ​មា​ន​ឱកាស​ធ្វើ​កិច្ចការ​សង្គម និង​ជួយ​សង្គម ឲ្យ​កាន់តែច្រើន​ផង​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំនេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114