ព័ត៍មានទាន់​ហេតុការណ៏
Search

កាលពី​៥០​ឆ្នាំមុន បុរស​ម្នាក់​បាន​បោះជំហាន​លើកដំបូង​លើ​ពិភព​មួយទៀត

នៅ​ថ្ងៃ​សៅរ៍​ កាលពី​៥០​ឆ្នាំមុន អ្នក​អវកាស​អាមេរិក​លោក Neil Armstrong និង Buzz Aldrin បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈាន​ជើង​លើ​ភព​ព្រះ​ចន្ទ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវបាន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​មនុស្ស​ចំនួន​៥០០​លាន​នាក់​។​

​យាន​តូច​របស់​ពួកគេ​ដែលមាន​ឈ្មោះថា “Eagle” បាន​ចុះចត​នៅ​ម៉ោង​២០:១៨​នាទី​នៅ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​១៩៦៩​។​

​រយៈពេល​ជាង​៦​ម៉ោង​ក្រោយមក​ពោលគឺ​នៅ​ម៉ោង​០២:៥៦​នាទី លោក Armstrong បានដាក់​ជើងឆ្វេង​រប​ស់​គាត់​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​ប្រកាសថា “​កា​ឈាន​មួយ​ជំហាន​ខ្លី​នេះ​របស់​មនុស្ស​ម្នាក់​គឺ​ប្រៀបដូចជា​ការ​លោត​ផ្លោះ​ដ៏​ធំ​មួយ សម្រាប់​មនុស្សជាតិ​យើង​ទាំងមូល​”​។​

​អង្គការ NASA បាន​ចំណាយពេល​ច្រើន​សប្តាហ៍​ដើម្បី​ប្រារព្ធ​ពិធី​ខួប​នេះ​ដោយមាន​ការតាំងពិព័រណ៍​និង​ព្រឹត្តិការណ៍​ទូទាំងប្រទេស​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​នៅ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​ទីក្រុង Cape Caaveral នៃ​រដ្ឋ Florida និង​នៅ​មជ្ឈមណ្ឌល​អវកាស Johnson ក្នុង​ទីក្រុង Houston នៃ​រដ្ឋ Texas​។​

​នៅ​ថ្ងៃ​សៅរ៍ អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ថ្លែង​សុន្ទរកថា​ពី​មជ្ឈមណ្ឌល​អវកាស Kennedy ចេញពី​កន្លែង​ដែល​លោក Armstrong, Aldrin និង Michael Collins ហោះ​ឡើង​។ បុរស​ទាំងបី​នាក់​នេះ​សុទ្ធតែ​បានកើត​នៅ​ឆ្នាំ​១៩៣០​។​

​លោក Pence បាន​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​ឧស្សាហ​កម្មនេះ​នៅក្នុង​សុន្ទរកថា​អំពី​អវកាស​ចុងក្រោយ​របស់លោក​កាលពី​ខែមីនា​នៅពេលដែល​លោក​បា​នព​ន្លឿ​ន​ថ្ងៃ​កំណត់​ដើម្បី​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​ចន្ទ​វិញ​រយៈពេល​៤​ឆ្នាំ​ពោលគឺ​ពី​ឆ្នាំ​២០២៨​មក​ឆ្នាំ​២០២៤​។​

​លោក Collins អាយុ​៨៨​ឆ្នាំ​គឺជា​អ្នកជិះ​ក្នុង​យានអវកាស Apollo ដែល​នៅ​រស់រានមានជីវិត​ហើយ​ជា​ញឹកញាប់​បាន​ចែករំលែក​ការចងចាំ​របស់គាត់​អំពី​បេសកកម្ម​នេះ​។​

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​និយាយថា ខណៈពេលដែល​ព្រះ​ចន្ទ​ត្រូវបាន​គេ​មើលឃើញថា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ វា​ហាក់ដូចជា​ទិដ្ឋភាព​នៃ​ផែនដី​ដែល​បាន​នៅ​ជាមួយ​គាត់​ហើយ​បាន​បង្កើត​ទស្សនវិស័យ​របស់គាត់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114