ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ដី​ឡូ​តិ៍​ទុកចោល​នៅ​ខាងលិច​សណ្ឋាគារ​អង្គរ​ហ្គ្រ​ង់​អូរ​តែ​ល ដោយសារ​ជំងឺ​ប្រចាំកាយ​និង​ហូប​មិន​គ្រប់គ្រាន់

សៀមរាប ​៖ ​មាន​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​និង​ពលរដ្ឋ​មួយ​បាន​កើតឡើង​ដោយសារ​គេ​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ចំណុច​ដី​ឡូ​តិ៍​ទុកចោល​នៅ​ខាងលិច​សណ្ឋាគារ​អង្គរ​ហ្គ្រ​ង់​អូរ​តែ​ល នា​ព្រឹក​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩​ ក្នុង​ក្រុម​ទី​២ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀម​រាម ខេត្តសៀមរាប​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មនុស្ស​ដេក​ស្លាប់ ហើយ​សព​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល ២០​ឆ្នាំ ជា​ជនអនាថា បាន​ចូល​ទៅ​ធ្វើ​រោង​ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​ខាងលើ។

សមត្ថកិច្ច​បន្ត​ថា តាម​ការពិនិត្យ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​សមត្ថកិច្ច​បន្ថែម​ថា មូលហេតុ សព​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ (​ហូបចុក​មិន​គ្រប់គ្រាន់​)​។ បន្ទាប់ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​សព​រួច​ត្រូវ​បាន​រថយន្ត​ពេទ្យ​ខេត្ត​ដឹក​យក​ទៅ​បូជា​នៅ​វត្ត​ដំណាក់៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114