ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ជំរុញ​ដល់​មន្ត្រី​ជំនាញ​អនុវត្ត​ចុះ​ឲ្យ​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្ដាល​កម្រិត​បច្ចេកទេស​រយៈ​ពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ដីអំពី «​ការរៀបចំ​គោលនយោបាយ​ឧស្សាហកម្ម ដោយ​ផ្អែកលើ​ភស្តុតាង​» នា​ថ្ងៃ​សុក្រ ៣​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Rock Royal ខេត្ត​កែប រួចមក​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សារុន ឬ​ទ្ធា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ​ខណៈ​ពេល​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​ថ្មីៗ​នេះ។

ជា​មួយ​គ្នា​នេះ​ ក្រុម​ជំនាញ​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​នោះ​បាន​ទទួល​វិញ្ញាបនបត្រ (certificate) រួចហើយ​ដែល​សរុប​មាន​សិក្ខាកាម​ចំនួន​៣០​រូប មកពី​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​។

គួរ​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្ដាល​កម្រិត​បច្ចេកទេស​រយៈ​ពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ដី​អំពី «​ការរៀបចំ​គោលនយោបាយ​ឧស្សាហកម្ម ដោយ​ផ្អែកលើ​ភស្តុតាង​» (Evidence-based industrial policymaking) នោះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​រដ្ឋលេខាធិការ សារុន ឫទ្ធា នាយក​គម្រោង (National Project Director) ដោយ​ការ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ដោយ​អ្នកជំនាញការ​៣​រូប មកពី​ស្នាក់ការ​កណ្ដាល​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) នៅ​ទីក្រុង Vienna ប្រទេស Austria​។

លោក​សារុន ឬ​ទ្ធា ក៏​បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​មន្ត្រី​ជា​សិក្ខាកាម​អនុវត្ត​ឲ្យ​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្រោយពី​បញ្ចប់​វគ្គប​ណ្តុះ​បណ្ដា​ល​កម្រិត​បច្ចេកទេស​រយៈ​ពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ដី​អំពី​រួចមក​ពិសេស​ត្រូវ​អនុវត្តន៍​ឲ្យ​ចំ​គោលដៅ​ហើយ​មាន​ប្រសិទ្ធិ​ភព​បំផុត​។

សូម​រំលឹក​ផង​ដែរ​ថា មន្ត្រី​សិក្ខាកាម​តាម​ស្ថាប័ន​ចំនួន​៣០​រូប​បាន​សិក្សា​អំពី​កម្មវិធី «​ការរៀបចំ​គោលនយោបាយ​ឧស្សាហកម្ម ដោយ​ផ្អែកលើ​ភស្តុតាង​» នេះ​ជា​ការ​អនុវត្ត​កម្មវិធី​ទី​១ នៃ​គម្រោង «គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ចម្បង​ៗ និង​គោលនយោបាយ​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព តាមរយៈ​ការ​កសាង​សមត្ថភាព​ស្ថាប័ន​» (Support the Royal Government of Cambodia in its Effective Implementation of a Major Development Strategy and Policy through Institutional Capacity Building) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ សម្របសម្រួល​ដោយ​អង្គការ​UNIDO៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114