ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​អាល់​ស៊ែ​រី​លើក​ពាន Africa Cup of Nations ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​

​ក្រុម​ជម្រើសជាតិ​អាល់​ស៊ែ​រី បានឈ្នះ​ជើងឯក Africa Cup of Nations ជា​លើក​ទី​២​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ពេល​ដែល​គ្រាប់​បាល់​ដ៏​ចម្លែក​នៅ​នាទី​២​របស់​កីឡាករ Baghdad Bounedjah បានធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​ការប្រកួត​១-០​លើ​ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គា​ល់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

កីឡាករ Bounedjah ដែល​បាន​ខកខាន​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ជម្រើសជាតិ​កូ​ឌី​វ័រ ហើយ​បាន​ស្រក់​ទឹកភ្នែក​ក្រោយ​ត្រូវ​បាន​គេ​ជំនួស​ដោយ​កីឡាករ​បម្រុង​នោះ បានធ្វើ​ក្រុម​អាល់​ស៊ែ​រី ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារតែ​ការ​ស៊ុត​បាល់​របស់គាត់​ផ្លាត​ត្រូវ​កីឡាករ Salif Sane និង​ហោះ​រំលង​ផុតដៃ​អ្នកចាំទី Alfred Gomis ចូលទៅក្នុង​សំណាញ់​ទី​បានសម្រេច​។

ក្រុម​ជម្រើសជាតិ​អាល់​ស៊ែ​រី ដែល​បាន​បង្កកំហុស​ដល់​ទៅ​៣២​លើក​ដោយ​ផ្អែកលើ​ស្ថិតិ​ការប្រកួត​ផ្លូវការ​នោះ បានឈ្នះ​ការប្រកួត​របស់​ពួកគេ​នៅក្នុង​ស្ថានភាព​ដ៏​តានតឹង​បំផុត​មួយ​។

ដោយឡែក ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គា​ល់ ដែល​ត្រូវបាន​ក្រុម​កាម​រូ​ន​យកឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០០២​នោះ ត្រូវបាន​គេ​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​បាល់​ប៉ះ​ដែ​ក្នុង​តង់​ទី​២ ប៉ុន្តែ​ការសម្រេចចិត្ត​បែបនេះ ត្រូវបាន​ដកចេញ​វិញ​បន្ទាប់ពី​ពិនិត្យ​តាម​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល​។

ពេលដែល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ការអបអរ​បានធ្វើ​ឡើង​នៅក្នុង​ចំណោម​ក្រុម​កីឡាករ​អាល់​ស៊ែ​រី និង​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ ដែល​បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​អេ​ហ្ស៊ី​ប​។

គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អាល់​ស៊ែ​រី លោក DjamelBelmadi ដែល​បាន​ស្តារ​ទម្រង់​លេង​របស់​ក្រុម​ក្រោយ​ការគ្រប់គ្រង​របស់​គ្រូបង្វឹក​៧​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​នោះ បាន​និយាយថា ការប្រកួត​មួយ​នេះ ពិតជា​ពិបាក​ខ្លាំងណាស់​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114