ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​អូស្ត្រាលី​៣​នាក់ ​ស្រវឹងស្រា​ឡូឡា​ពេញ​ផ្លូវ​ប៉ូលីស​អូស​ដៃ​ចូល​បក

ភ្នំពេញ ៖ នគរបាល​រដ្ឋបាល ប៉ុស្តិ៍​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ល្ងាច​ថ្ងៃទី ១៩​កក្កដា ឆ្នាំ២០១៩ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​៣​នាក់​ ប្រគល់​ឲ្យ​ការិយាល័យ​អន្តោ​ប្រវេសន៍ ក្រុម​បុរស​អូស្ត្រាលី​ទាំងនោះ​ផឹក​ស្រា​ស្រវឹង​ហើយ​បង្ក​ភាព​ឥត​សណ្ដាប់ធ្នាប់​ឡូឡា​ស្កា​ដៃ​ស្កា​ជើង​តាម​ដងផ្លូវ​សាធារណៈ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ។

នគរបាល​ប៉ុ​ស្តិ៍​ទន្លេបាសាក់​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ទាំង​៣​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១៖ ឈ្មោះ MOCLAIR BLAKE AARON អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​PB1244230, ទី​២៖​ឈ្មោះ RUDOLF JOSHUA PAUL អាយុ​២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​PA3141861 និង​ទី​៣៖​ឈ្មោះ DE RITO CHRISTOPHER BASILIO អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​PA9721738។

ពួកគេ​ស្នាក់នៅ​ផ្ទះសំណាក់ MADE MONKEY ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ មុន​ពួកគេ​ចូល​មក​ប្រទេស​កម្ពុជា ពួកគេ​បាន​ស្នាក់នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ រយៈពេល​១​ខែ ហើយ​មូល​ហេតុ​ដែល​រូបគេ​ដោះអាវ ដោយសារ​ផឹក​ស្រា​ស្រវឹង ពុំបាន​ដឹង​ថា ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា។

បន្ទាប់ពី​បញ្ចប់​ការសាកសួរ និង​អប់រំ ជនជាតិ​អូស្ត្រាលី​ទាំង​៣​នាក់​ បាន​ធ្វើ​កិច្ចសន្យា​សុំទោស​នៅមុខ​សមត្ថកិច្ច ថា​ពួកគេ​នឹងមិន​ធ្វើ​ទង្វើ​ដូចនេះ​ទៀត​ទេ និង​គោរព​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ក្នុង​ពេល​ពួកគេ​ស្នាក់នៅ​ដើរ​កម្សាន្ត​នាទី​ក្រុងភ្នំពេញ៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114