ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​រថយន្ត​ដឹកទំនិញ​មកពី​ខេត្ត​តាកែវ​នៅ​សង្កាត់​និរោធ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ

ភ្នំពេញ ​៖ ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ​ចេញពី​ខេត្ត​តាកែវ​ មក​ឈប់​មុខ​ឃ្លាំង​លេខ​៣៣៣​ផ្លូវ​៦៥៦​ក្រុម​ទី​៤​ ភូមិ​តាងៅ​ សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ​ក៏​ឆេះ​តែម្ដង។

យោងតាម​ប្រភពពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ ហេតុការណ៍​ឆេះ​រថយន្ត​ដឹកទំនិញ​នេះ ​គឺ​នៅ​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ នៅ​ចំណុច(​បុរី​ហាយ​ធិ​ច​)​ ដែល​រថយន្ត​ដឹកទំនិញ​នេះ​ មាន​ដូចជា​ថ្នាំ​បាញ់​ដើម​ស្វាយ មេ​អាស៊ី​ត សាប៊ូ ឡេ​លាបមុខ​ម្ជុលចាក់​ថ្នាំ បាត​ស្បែកជើង​សំបក​ធុង​ហ្គាស៍ ​និង​ទំនិញ​ជាច្រើន​មុខ​ទៀត។

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ ​រថយន្ត​ខាងលើ​ បាន​ដឹកទំនិញ​ធុន​ធំ​ខាងលើ ​​ដោយ​ដឹក​ចេញពី​ខេត្តតាកែវ​ឆ្ពោះ​មក​មុខ​ឃ្លាំង​ចំណុចកើតហេតុ​ដែលមាន​ម្ចាស់​ឃ្លាំង​ឈ្មោះ​តែ ហួរ​អាយុ​៥០​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​លី វ​ណ្ណី អាយុ​៤៣​ឆ្នាំ​។​

តាម​ការ​បញ្ជាក់​ពីសាក្សី​បាន​អះអាងថា ​មុនពេល​មាន​អគ្គិភ័យ​កើតឡើង​គឺ​តៃកុង​រថយន្ត​ដេក​នៅ​ក្នុង​កា​ប៊ី​ន​មុខ​ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​ឃ្លាំង​បើក​ឃ្លាំង​ដើម្បី​ដាក់​អីវ៉ាន់​ចូល។ ប៉ុន្តែ​ស្រាប់​តែ​មាន​អគ្គិភ័យ​កើតឡើង​តែម្តង។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ក្នុងករណីនេះ​ ខណៈ​ដែល​ម្ចាស់​ឃ្លាំង​ក៏​កំពុង​សហការ​​​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​វែកមុខ​អ្នកបង្ក​។​

ក្នុងពេល​មាន​អគ្គិភ័យ​នេះ​កើតឡើង​គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​រហូតដល់​៧​គ្រឿង​ស្មើ​​នឹង​៣៥​ជើង៕

ដោយ ៖ ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114