ព័ត៍មានទាន់​ហេតុការណ៏
Search

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សាទរ​សាសនិក​ឥស្លាម ១០០​នាក់​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ហា​ជ្ជី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​

​ភ្នំពេញ ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​ បាន​សម្តែង​ការ​អបអរសាទរ​ និង​ជូនពរ​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​១០០​នាក់ ដែល​ចេញដំណើរ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ហា​ជ្ជី​សាសនា ឥស្លាម នៅ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព​រវាង​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ។

ការចេញដំណើរ​នេះ​ នឹង​មាន​ជា​បន្តបន្ទាប់ រហូតដល់​ដល់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ ខណៈ​មកដល់ពេលនេះ មាន​អ្នក​ចេញដំណើរ​ជាង​២០០​នាក់ ហើយ។ ពិធី​ជូន​ដំណើរ​នេះ បាន ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃអាទិត្យ​៥​រោច​ខែអាសាឍ ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​២១ ​ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

​លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី បានអោយដឹងថា​ ៖ ឆ្នាំនេះ កម្ពុ​ជា​មាន អ្នក​ទៅធ្វើ​បុណ្យ​ហា​ជ្ជី​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ១២១០​នាក់ ចំណាយ​ថវិកា​ប្រមាណ​៤៨000 00 ដុល្លារ​អាមេរិក​។​

​លោក បន្តថា​៖ ឆ្នាំនេះ បងប្អូន​បាន​ចុះឈ្មោះ​ជិត​១៥00​នាក់ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​យើង ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​អនុគ្រោះ​ដោយបាន​កំណត់អោយ​ដល់​ទៅ ១២00​នាក់ ដោយ​មិនទាន់​កំណត់​កូតា បើតាម​ការកំណត់​កូតា កម្ពុជា​យើង​មាន​ប្រមាណ​តែ​ជាង ៦00​នាក់​ប៉ុណ្ណោះ​។ យើង​ទទួលបាន​ទិដ្ឋាការ​រួចហើយ ១១២0​នាក់ នៅសល់តែ​៩0​នាក់ និង​ដោះស្រាយ​បន្ត​។ បងប្អូន​ដែល​ទទួលបាន​ការឧបត្ថម្ភ ចំនួន ២0​នាក់ រួមមាន ស្តេច​សាល់​ម៉ាន ព្រះមហាក្សត្រ អា​រ៉ា ប៊ី​សា​អ៊ូ​ឌី​ត បាន​ឧបត្ថម្ភ​១0​នាក់ ជា​ភ្ញៀវ​របស់ ព្រះអង្គ​(​ម្នាក់​ចំណាយ​ជិត ១0,000 ដុល្លារ​) សប្បុរសជន​តាមរយៈ​ស្ថានទូត អារ៉ាប់ រួម​អេ​មី​រ៉ា​ត​៦​នាក់ លោក​កែវ រតនៈ ប្រធាន​រដ្ឋាករ ស្វាយ័ត​អគ្គិសនី​កម្ពុជា ចំនួន​២​នាក់ និង​សមាគម​ពិភព នៃ​ក្ដីមេត្តា​ចំនួន ២​នាក់​។​

​សូមបញ្ជាក់ថា ការ​ទៅ​ចូលរួម​ប្រតិបត្តិ​បុណ្យ​ហា​ជ្ជី គឺជា​កាតព្វកិច្ច​ទី​៥ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ របស់​សាសនា​ឥស្លាម ដែល ជា​រៀងរាល់ឆ្នាំ សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក ពី​គ្រប់ទិសទី ប្រមាណ​៣​លាន​អ្នក អញ្ជើញ​ទៅ​ប្រារព្ធ​បុណ្យ​នេះ​នៅឯ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​ឆ្នាំ​២០១៩​នេះ ពិធីបុណ្យ នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​៩ ខែសីហា រយៈពេល​មួយ​សប្តាហ៍ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព ការ​ទៅធ្វើ​បុណ្យ​នេះ មិន​ជាប់​ជា​កាតព្វកិច្ច​សម្រាប់​ពួកគេ​ទេ​៕

ដោយ ៖ វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114