ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​បំផ្លាញ​រថយន្ត​ដឹកទំនិញ​នៅ​សង្កាត់​និរោធ​អាច​ឆ្លង​ច​រន្ធ​ភ្លើង​ចេញពី​កាប៊ីន​មុខ

ភ្នំ​ពេ​ញ ៖ តាម​ការ​អះអាង​ជំហាន​ដំបូង​ពី​សមត្ថកិច្ច​ក៏ដូចជា​ម្ចាស់​ទំនិញ​បាន​បញ្ជាក់​ថា ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​រថយន្ត​ដឹកទំនិញ​នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែកក្កដា​នេះ​ គឺ​ដោយសារ​ទុស្សេ​ច​រន្ធ​ភ្លើង​ចេញពី​កាប៊ីន​មុខ​របស់​រថយន្ត​។

សមត្ថកិច្ច​បាន​អះអាង​ថា ​ម្ចាស់​ទំនិញ​ដែល​រង​ការ​ឆេះ​បំផ្លាញ​នេះ​ គឺ​មាន​ឈ្មោះ ហ៊ ធឹង ភេទ​ប្រុស​ជា​ជនជាតិ​វៀតណាម​។​ ហើយ​រថយន្ត​ដែល​រង​ការ​ឆេះ​នេះ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-6074។

លោក​ហ៊ ធឹង បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ​តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​គឺ​គាត់​បាន​ដេក​ក្នុង​កាប៊ីន​មុខ​ហើយ​ស្រាប់តែ​ហុយផ្សែង​ចេញពី​កា​ម៉ាស៊ីន​និង​ចំ​ធុង​ប្រេង​ដែល​ស្ថិតនៅក្រោម​ទំនិញ​។ ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ស្រែក​ឲ្យ​កម្មករ​យាម​ឃ្លាំង​ឲ្យ​ជួយ​រហូតដល់​អណ្តាតភ្លើង​ឆេះ​ពេញបន្ទុក​តែម្តង​។

បើ​តាម​ការ​អះអាង​ពី​ម្ចាស់​ទំនិញ​បាន​បញ្ជាក់ថា​ ទំនិញ​របស់​គាត់​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​អគ្គិភ័យ​ព្រឹក​មិញ​នេះ​អស់​ទឹកប្រាក់​ប្រមាណ​ជា​៥០០០​ដុល្លារ​។​ ហើយ​ទំនិញ​ទាំងអស់​ដែល​ឆេះ​គឺមាន​សំបក​ធុង​ហ្គាស ស្បែកជើង ថ្នាំលាប​ផ្ទះ ម្ជុលចាក់​ថ្នាំ ថ្នាំ​បាញ់​ដំណាំ រទេះរុញ​សម្រាប់​ជន​ពិការ​ដែល​ទំនិញ​ទាំងអស់​ត្រូវ​បាន​ដឹក​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ខេត្តតាកែវ​ឆ្ពោះ​មក​ស្តុក​ក្នុង​ឃ្លាំង​នៅ​ចំណុចកើតហេតុ​ស្ថិតក្នុង​ភូមិ​តាងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ នេះ​គឺ​គិតតែ​ពី​តម្លៃ​ខូចខាត​ទំនិញ​ទាំងស្រុង​ដោយ​ពុំទាន់​គិត​ពី​តម្លៃ​រថយន្ត​នោះទេ។

គួរ​បញ្ជាក់​ថា ​កាលពី​ដំបូង​ឡើង​គេ​សង្ស័យ​ថា ​មាន​មនុស្ស​លួច​ដុត ​ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​គឺ​ម្ចាស់​ទំនិញ​អះអាង​ខ្លួនឯង​ថា​ អាច​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​ចេញពី​កាប៊ីន​មុខ​របស់​រថយន្ត​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114