ព័ត៍មានទាន់​ហេតុការណ៏
Search

ជើងឯក​វិទ្យាល័យ​៖ ឥន្ទ្រ​ទេវី បំបាក់​បឹងត្របែក ឡើង​មក​ប្រជែង​ឬ​ស្សី​កែវ នៅ​កំពូល​តារាង​ពិន្ទុ​

ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ប្រចាំ​ឆ្នាំ​២០១៩ បាន​បញ្ចប់​សប្តាហ៍​ទី​៦ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ដោយ​ក្នុង​នោះ​វិទ្យាល័យ ជា ស៊ីម សាមគ្គី សាលារៀន​វេ​ស្ទ​ឡា​ញន៍ វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យ ឥន្ទ្រ​ទេវី ដណ្តើមបាន ៣​ពិន្ទុ​រៀងខ្លួន​។

លទ្ធផល​នៃ​ការប្រកួត​សប្តាហ៍​ទី​៦
វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី រង​បរាជ័យ ១-២ ទល់នឹង​វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុង​ប្រកួត​ដ៏​តានតឹង​បំផុត ពោល​គឺ​ដោយ​គ្រាប់​បាល់​ទី​២ កើតឡើង​នៅ​ចុង​ម៉ោង​ទៅ​ហើយ ក្រោយ​អាជ្ញាកណ្តាល​សម្រេច​ផ្តល់​បាល់​ពិន័យ​ដល់ ជា ស៊ីម សាមគ្គី​។ មួយ​ប្រកួត​ទៀត​ក្នុង​ថ្ងៃ​ព្រ​ហ​ស្បិ​ត៍ ទី​១៩ ខែកក្កដា សាលារៀន វេ​ស្ទ​ឡា​ញន៍ បំបាក់​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ៥ ទល់នឹង ០ ដោយ​ក្នុងនោះ កីឡាករ លី ម៉ា​ឯល ស៊ុត​បាន ៣​គ្រាប់​ម្នាក់ឯង។

សម្រាប់​ការប្រកួត​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា​វិញ វិទ្យាល័យ ព្រះស៊ីសុវត្ថិ បាន​ស្វែងរក​ជ័យជម្នះ​ដែលមាន​គ្រាប់​បាល់​ច្រើន​បំផុត​របស់ខ្លួន ពោល​គឺ ៧-០ យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ វិទ្យាល័យ​ច្បារអំពៅ ដោយ កីឡាករ ហាំង ភារ​ម្យ ធ្វើ​បាន​៣​គ្រាប់​ម្នាក់ឯង ( Hat-trick ) ឱ្យ​ក្រុម ។ ១​គូ​ចុងក្រោយ វិទ្យាល័យ ឥន្ទ្រ​ទេវី បំបាក់​វិទ្យាល័យ​បឹងត្របែក ដែល​ជា​ម្ចាស់ផ្ទះ ដោយ​លទ្ធផល ៨ ទល់នឹង ១ ក្នុងនោះ កីឡាករ គី រី​ណា ធ្វើបាន ៥​គ្រាប់​ម្នាក់ឯង​ផងដែរ។

គិត​ត្រឹម​សប្តាហ៍​ទី​៦​នេះ វិទ្យាល័យ​ឫស្សី​កែវ នៅតែ​ឈរ​កំពូល​តារាង​ដដែល ដោយមាន ១៥​ពិន្ទុ កើតចេញពី​ការប្រកួត​ឈ្នះ​ទាំង ៥​ប្រកួត និង​តាម​ពីក្រោយ​ដោយ​វិទ្យាល័យ ឥន្ទ្រ​ទេវី មាន ១៣​ពិន្ទុ ប្រកួត ៥​លើក ឈ្នះ ៤ ស្មើ ១ ។ វិទ្យាល័យ បឹងត្របែក និង​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ពុំទាន់​ស្គាល់​ជ័យជម្នះ​នៅឡើយ​ទេ ដោយ​ស្ថិតនៅ​តំបន់​បាត​តារាង។

ក្រ​ឡែក​ទៅ​មើល​អំពី​បញ្ជី​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​វិញ កីឡាករ គី រី​ណា រក​បាន​សរុប​គ្រាប់​បាល់ ១៣​គ្រាប់ តាម​ពីក្រោយ​ដោយ​កីឡាករ ហាំង ភារ​ម្យ របស់​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដែល​មាន ៨​គ្រាប់។ ក្នុង​នោះ​ផង​ដែរ កីឡាករ សួន សុភ​ត្រា របស់​វិទ្យាល័យ​ច្បារអំពៅ មាន ៧​គ្រាប់ និង​កីឡាករ នី វ៉ាន់ណេត របស់​ក្រុម​កំពូល​តារាង វិទ្យាល័យឫស្សី​កែវ មាន ៥​គ្រាប់៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114