ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​បង្កើត​បាន​ធ្វើ​ទារុកម្ម​លើ​កូនប្រុស​បណ្តាល​ឲ្យ​របួសធ្ងន់

រតនគិរី ៖ ឪពុក​បង្កើត​បាន​ប្រើ​អំពើ​ហិង្សា​(​វាយ​នឹង​វត្ថុ​រឹង​)​កូនប្រុស​របស់​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។

បន្ទាប់មក​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ឃាត់ខ្លួន​ឪពុក​ក្មេង​ប្រុស​រងគ្រោះ​បញ្ជូន​ទៅ​អធិការ​នគរបាល​ក្រុង​បាន​លុង​ដើម្បី​សួរនាំ​។

​អធិការ​នគរបាល​ក្រុង​បាន​លុង​លោក ហួត បូរី បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​ថា ឪពុក​ឈ្មោះ ខាត់ សារី ភេទប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ​ជាង​ត្បូង​។

ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ ឃឹម លាភ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​ជាមួយ​ឪពុក បាន​ធូរ​ស្រាល​វិញ​ហើយ​។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ឪពុក​ក្មេង​ប្រុស​យក​មក​សួរ​នាំ​នៅ​អធិការ​នគរបាល ក្រុង​បាន​លុង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យកា​អម​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114