ព័ត៍មានទាន់​ហេតុការណ៏
Search

វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ បើក វគ្គ​បណ្តុះបណ្តាល​ស្តីពី​”​ការជំរុញ​លើកទឹកចិត្ត​និង​ក្រមសីលធម៌​មន្ត្រីរាជការ​”

សៀមរាប ៖ វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ រួមសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បានរៀបចំ​វគ្គ បណ្តុះបណ្តាល​ស្តីពី “​ការជំរុញ​លើកទឹកចិត្ត និង​ក្រមសីលធម៌​មន្ត្រីរាជការ​” នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​និង​ជា​ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប មាន​ចំនួន​សរុប ៣៥​នាក់​។

នៅក្នុង​ឱកាស​នោះ លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ លោក​ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​អញ្ជើញ ធ្វើជា​គណៈអធិបតី​និង​ជា​វាគ្មិន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ​។ លោក​ប្រធាន​មន្ទីរ បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការជំរុញ​លើកទឹកចិត្ត និង​ក្រមសីលធម៌​មន្ត្រីរាជការ​”​ពិតជា​មាន​សារៈសំខាន់​សម្រាប់​មន្ត្រីរាជកា​រ​ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សមត្ថភាព​ការងារ គឺធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​៣ គឺ ចង់​ឲ្យ​មន្ត្រី​ដឹង​តួនាទី​របស់ខ្លួន​ក្នុងការ​បំពេញការងារ មាន​សាមគ្គីភាព​នៅក្នុង​អង្គភាព ព្រមទាំង​ចំណេះដឹង​ទាក់ទង​នឹង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​មន្ត្រីរាជកា​រ​ជាដើម​។

មាន​មតិ​សំណេះសំណាល​និង​បើក​វគ្គ​បណ្តុះបណ្តាល លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ បានធ្វើការ​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយ​បាន​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធាន​មន្ទីរ​ដែល​បាន​គិតគូរ និង​ស្នើសុំ​មក​វិទ្យាស្ថាន​ដើម្បី​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង។

លោក​ក៏បាន​លើកឡើង​ថា វិស័យ​ពាណិជ្ជកម្ម​មាន​ភាព​រីក​ចម្រើន​ដោយសារ​តែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​បណ្តា​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដែលជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម ហើយ វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់ដឹង​អំពី ក្រមសីលធម៌​របស់​ម​ន្ត្រី​រាជការ ការ​លើកទឹកចិត្ត​មន្ត្រីរាជការ​ក្នុង​ការ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព ការ​គោរព​បទបញ្ជាផ្ទៃក្នុង និង​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ជាដើម​៕
វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114