ព័ត៍មានទាន់​ហេតុការណ៏
Search

ចាស់​ទំនើង ​ដោយសារតែ​​គំនុំ​​យក​ដប​វាយ​ទៅ​ក្បាល​គូ​ទំនាស់​ឈាម​ឆុ​ល​

បន្ទាយមានជ័យ ៖ ចាស់​ទំនើង​ម្នាក់ ​ដោយសារតែ​រឿង​គំនុំ​ស្វែងរក​ដៃគូ​សងសឹក​យក​ដប​វាយ​ទៅ​ក្បាល​គូ​ទំនាស់​ឈាម​ឆុ​ល​ ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប​ង្ក្រាប​បាន​ភ្លាមៗ​ ជនសង្ស័យ​មានឈ្មោះ កុយ ស៊ុន ភេទប្រុស អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត នៅវេលា​ម៉ោង ៤​រសៀល ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ចំណុច​ព្រំដែន​មាត់​អូរ កន្លែង​លក់​បាយ​កាហ្វេ​ក្បែរ​ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ឈ្មោះ ទ្រី វ៉េង​ឡុង ភេទ ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​បាន​បំភ្លឺ​ឲ្យ​សមត្ថកិច្ច​ដឹងថា ​នៅ​ថ្ងៃកើតហេតុ ខ្លួន​កំពុង​អង្គុយ​ជាមួយ​ភ្ញៀវ​ដែល​មក​ទំនាក់ទំនង​ការងារ​នៅ​ហាង​កាហ្វេ​មួយកន្លែង​ក្បែរផ្លូវ​រថភ្លើង​នៅ​ច្រកព្រំដែន ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​សំដៅ​មករក​ខ្លួន​ហើយ​បាន​យក​កែវ​ទឹក​វាយ​មកលើ​រូប​ខ្លួន បណ្តាល​ឲ្យ​របួស​ត្រង់​ភ្នែក​ខាងស្តាំ ម្រាមដៃ​ស្តាំ និង​ក្បាល​ផ្នែក​ខាងស្តាំ​ប៉ោង​ជាំ ភ្លាមៗ​នោះ​អ្នក​អង្គុយ​ក្បែរ​ក៏​មកជួយ​ឃាត់ ដើម្បី​បញ្ឈប់​សកម្មភាព​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​ដប​វាយ​លើ​ជនរងគ្រោះ​ជាច្រើន​កែវ​ពិតប្រាកដ​មែន​ដោយសារ​រឿង​គំនុំ​។ ផ្អែកលើ​ចម្លើយ​សារភាព​របស់ជនស​ង្ស័​យ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕
​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114