ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ចម្ការ​នៅ​សៀមរាប​រំភើប​ស្ទើរ​ហោះ ​ក្រោយ​ទទួល​បាន​រថយន្ត Masda 2019​ពី​គម្រោង​ចម្ការ​ហង្ស​ម្ចាស់

ភ្នំពេញ ៖ ម្ចាស់​ចម្ការ​ម្នាក់​នៅ​ខេត្ត​សៀមរាប​ ដែលជា​អតិថិជន​របស់​ហង្ស​ម្ចាស់​ដី​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ខ្លាំង​ក្រោយពេល​ទទួលបាន​រង្វាន់​រថយន្ត​Masda​ស៊េរី​ឆ្នាំ​២០១៩​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​។​ ការប្រគល់​នេះ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១​ ខែកក្កដា​នៅក្នុង​កម្ម​ពិធីជប់លៀង​និង​ចាប់ឆ្នោត​ជា​លើក​ទី​២​ជូន​ដល់​ម្ចាស់​ចម្ការ​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៩​ដែលមាន​ក្រុមការងារ Eco Hero​ចូលរួម​ផង​។​

ចំពោះ​អតិថិជន ដែល​ឈ្នះ​រង្វាន់​រថយន្ត​តម្លៃ​ម៉ឺន​ដុល្លារ​នេះ​គឺ​អ្នកស្រី សឿន ធីតា អាយុ​២៩​ឆ្នាំ ជា​អាជីវ​ករលក់​គ្រឿងក្រអូប នៅ​កោះ​រកា​ ខេត្តកំពង់ចាម​។​ អ្នកស្រី សឿន ធីតា មានឱកាស​ត្រូវបានរថយន្ត​មួយគ្រឿង​ពី​ការចាប់​ឆ្នោត ដោយសារតែ​អ្នកស្រី បាន​ទិញ​ចម្ការ​ដូងក្រអូប​មួយ​ហិកតារ នៅ​ស្រុក​ស្រីស្នំ ក្នុង​ខេត្តសៀមរាប​កាលពី​ជាង​២​ខែ​មុន ហើយ​ត្រូវបាន​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ផ្ដល់​សន្លឹកឆ្នោត​មួយ​សន្លឹក អោយ​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង​។

​អ្នកស្រី​បាន​ឲ្យ​ដឹងថា អ្នកស្រី​ធ្វើដំណើរ​មកពី​ខេត្តកំពង់ចាម​ដោយ​មិន​នឹកស្មានថា មានសំណាង​ត្រូវបាន​រថយន្ត​តម្លៃ​ម៉ឺន​ដុល្លារ​ត្រលប់​ទៅផ្ទះ​ពី​ហង្ស​ម្ចាស់​ដី​បែប​នេះឡើយ ទើប​អ្នកស្រី​អរ​ចង់​គាំងបេះដូង នៅពេល​មានការ​ប្រកាសថា​គឺជា​អ្នកឈ្នះ​រង្វាន់​។​ នៅក្នុង​ពិធី​នោះ​ក៏មាន​ការចាក់​បង្ហាញ​វីដេអូ ពី​សកម្មភាព​ឈូសឆាយ និង​ការអភិវឌ្ឍន៍​គម្រោង​ដើម្បី​បញ្ជាក់ថា​គម្រោង​ហង្ស​ម្ចាស់​ដី ពិតជា​ចម្ការ​ជូន​អតិថិជន ដោយ​មិនមែនជា​គម្រោង​ខ្យល់​នោះ​ផងដែរ​។​

​អ្នកស្រី​ត្រូវបាន​ក្រុមហ៊ុន​ធ្វើ​ពិធី​ប្រគល់​រថយន្ត​អោយ​ដោយផ្ទាល់​និង​ព្រឹក​ថ្ងៃ​បន្ទាប់​បន្ទាប់ពី​ចាប់ឆ្នោត​ហើយ​។ នៅក្នុង​ពិធី​នោះ​ក៏មាន​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ និង​ពី​អាជ្ញាធរខេត្ត​ជាច្រើនរូប​ផងដែរ ខណៈដែល​ពិធីជប់លៀង​និង​ចាប់ឆ្នោត ត្រូវបាន​ធ្វើឡើង​យ៉ាង​អធិកអធម នៅក្នុង​សាល​ធំ​របស់​សណ្ឋាគារ​សុខា​លើផ្លូវ​៦០​ម៉ែត្រ ខេត្តសៀមរាប​។

​នៅក្នុង​ពិធី​នោះ​ក៏មាន​តារាចម្រៀង​អ្នកនាង​ឱក សុគន្ធ​កញ្ញា​ច្រៀង​កំដរ​ជា​កិត្តិយស​ផងដែរ ដោយ​វត្តមាន​របស់​នាង​រឹតតែ​ធ្វើអោយ​ពិធី​ចាប់ឆ្នោត កាន់តែ​អឹកអធឹក។ លោក ហង្ស ព្រី​ន្ស​យ៉ា ម្ចាស់​គម្រោង​ឋាន​ព្រះឥន្ទ​ដែលជា​គម្រោង​លក់​ចម្ការ​ជា​ឡូ​តិ៍​មួយ​ហិកតារៗ​នៅ​ខេត្ត​ធំៗ​នៅ​កម្ពុជា បាន​អះអាងថា ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​បាន​ទិញ​ចម្ការ​ពី​គម្រោង​ឋាន​ព្រះឥន្ទ របស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ទើប​លោក​សម្រេច​ធ្វើ​ពិធី​ចាប់ឆ្នោត និង​ប្រគល់​រថយន្ត Masda 2019 ជាការ​លើកទឹកចិត្ត ដោយ​ក្នុងពេល​បន្តបន្ទាប់ ។​

​ជាមួយគ្នានេះ​ក្រុមហ៊ុន​នឹងធ្វើ​ពិធី​ដូចគ្នានេះ ជូន​ដល់​អតិថិជន​នៅ​ភ្នំពេញ បាត់ដំបង ពោធិសាត់ កំពត និង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ដូចគ្នា​ដើម្បី​បញ្ជាក់​អោយ​ច្បាស់​ថា អ្នកទិញ​ដីចម្ការ​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ដែលមាន​ក្រុមការងារ Eco Hero ជា​ភ្នាក់ងារ​លក់ គឺ​មិន​ត្រឹម​បាន​ចម្ការ​តកូនតចៅ និង​ទទួលបាន​ដើម​ក្រញូង​ជា​របង​ដែល​អាច​លក់​យក​ផល​នៅ​១៥​ឆ្នាំក្រោយ ទុកជា​លុយ​សន្សំ​ប៉ុណ្ណោះ​ទេ តែ​ក៏​មានឱកាស​ទទួលបាន​រថយន្ត​ទំនើប សម្រាប់​ជិះ​ទៅ​មើល​ចម្ការ​ផងដែរ​។​

​លោក​បាន​បន្ថែមថា រង្វាន់​រថយន្ត នឹងត្រូវ​ធ្វើឡើង​គ្រប់​ខេត្ត​ដែល​គម្រោង​ឋាន​ព្រះឥន្ទ​បាន​បើក​សាខា ដោយ​បន្ទាប់ពី​ធ្វើ​ពិធី​ចាប់ឆ្នោត​ប្រគល់​រថយន្ត​ដល់​ម្ចាស់​ចម្ការ​នៅ​សៀមរាប​ការជួបជុំ​ចាប់ឆ្នោត​ជូន​អតិថិជន​នៅ​ភ្នំពេញ និង​នៅ​បណ្ដា​ខេត្ត​ផ្សេងទៀត នឹងត្រូវ​ចាប់ផ្ដើម​បន្តបន្ទាប់​៕​

ដោយ ៖ ចាន់ដារ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114