ព័ត៍មានទាន់​ហេតុការណ៏
Search

តម្រួត​ថៃ​ ចាប់​ពលករ​ខ្មែរ​២​នាក់ ពី​បទ​រំលោភ​ក្មេង​ស្រី និង​ថត​វីដេអូ ដើម្បី​គំរាម​ទារ​ប្រាក់

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ ២ នាក់ ក្នុងចំណោម​បក្ខពួក​ទាំងអស់​ដែលមាន​គ្នា​ចំនួន ៤ នាក់ ត្រូវបាន​កម្លាំង​តម្រួត​ថៃ ចាប់ខ្លួន ដោយ​យោងតាម​ពាក្យបណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ ដោយសារតែ​ទ្រាំ​មិនបាន​នឹង​ទង្វើ​របស់​ពលករ​ខ្មែរ​ទាំង ៤ នាក់ នេះ​មិនបាន។

យោងតាម​របាយការណ៍​របស់​សារព័ត៌មាន​ថៃ បាន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​បាន​ប្រព្រឹត្តឡើង កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ វេលា​ម៉ោង ៩ និង៣០ នាទី យប់ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​តំបន់ភ្នំ​សាម​មុខ ឃុំ​សែន​សុខ​ ស្រុក​មឿង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ។

របាយការណ៍​បាន​បន្តថា ជនសង្ស័យ​ទាំង ២ នាក់ មានឈ្មោះ ផាត់ ភេទ​ប្រុស​ អាយុ ២៩ ឆ្នាំ និង ឈ្មោះ ឡឺត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ អ្នក​ទាំង ២ ជា​ជនជាតិខ្មែរ​ ទៅ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ ដោយឡែក ២ នាក់​ទៀត បាន​រត់គេចខ្លួន​បាត់ស្រមោល​ទៅហើយ។

​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ​ដែលមាន​អាយុ ១៣ ឆ្នាំ រស់​នៅក្នុង​តំបន់​ខាងលើ បាន​បញ្ជក់​ប្រាប់​សមត្ថកិច្ច​ថា ការ​ល្បួង​នាង​យកទៅ​រំលោភ​នៅក្នុង​បន្ទប់​ជួល​នោះ គឺ​តាំងពី​ថ្ងៃទី ២ ដើមខែ​កក្កដា មកម្ល៉េះ ដោយ​ជនសង្ស័យ​មាន​គ្នីគ្នា​ចំនួន ៤ នាក់ ហើយ​ការរំលោភ​នេះ រហូត​ម្នាក់ៗ​បានសម្រេច​ព្រមទាំង​ ថត​ឃ្លី​ប​វីដេអូ ទុក​គំរាម​​​ថែម​ទៀតផង ដោយ​ពួកគេ​តម្រូវ​អោយ​នាង យក​លុយ​ទៅ​ប្រគល់​អោយ​ពួកគេ​ចំនួន​៣ ០០០ បាត ទើប​គេ​ព្រម​បញ្ចប់​បញ្ហា។

ដោយសារ​អត់ទ្រាំ​នឹង​ទង្វើ​នេះ​មិនបាន នាង​ក៏​សម្រេច​ដាក់ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​តែម្តង បើទោះបីជា​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ក៏ដោយ ទើប​ឈានដល់​ការ​ចាប់ខ្លួនបាន ២ នាក់ ឯ ២ នាក់​ទៀត​គេចខ្លួនបាត់ ព្រមទាំង​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា សម្លៀក បំពាក់ ក្នុង​ថ្ងៃ​ប្រព្រឹត្ត​បទល្មើស និង​ខ្នោះដៃ​១ គូ ដែល​គេ​បានដាក់​ជាប់​នឹង​ដៃ​នាង​ទៅខាង​ក្រោយ។

បច្ចុប្បន្ន​ជនសង្ស័យ​ដែលជា​ពលរដ្ឋ​ខ្មែរ​ទាំង ២ រូបនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ទៅកាន់​តុលាការ​ហើយ​ក្នុងការ​អនុវត្តតាម​ផ្លូវច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114