ព័ត៍មានទាន់​ហេតុការណ៏
Search

ជួបជុំ​រីករាយ គឺ​គោលបំណង​សំខាន់ នៃ​ពិធី​ប្រគល់​រង្វាន់ ជូន​អតិថិជន​របស់ Global House

ភ្នំពេញ ​៖ ក្រោយ​រៀបចំ​កម្មវិធី​ពិសេស Shop & Win ដើម្បី​ផ្តល់​រង្វាន់​ថ្លែងអំណរគុណ ដល់​អតិថិជន​របស់​ខ្លួន និង​ក្រោយ​ការរៀបចំ​កម្មវិធី​ចាប់ឆ្នោត ស្វែងរក​ម្ចាស់​រង្វាន់​ពិត​ប្រាកដជា​សាធារណៈ​កាលពី​ថ្ងៃទី​០៧ ខែកក្កដា រួចមក Global House ក៏បាន​រៀបចំ​ពិធី​ដ៏​ពិសេស​មួយទៀត ដោយ អញ្ជើញ​អ្នកមាន​សំណាង​ទាំង​២៥១​នាក់ ឱ្យមក​ជួបជុំ​ទទួលយក​ភាពសប្បាយ​រីករាយ​ព្រម​គ្នា​តែម្តង កាលពី​ថ្ងៃអាទិត្យ​ទី​២១ ខែកក្កដា កន្លងទៅនេះ​។

​ម្ចាស់​រង្វាន់​ទាំងអស់ ពិតជា​មាន​ភាព​រំភើប​យ៉ាងខ្លាំង ជាមួយនឹង​កម្មវិធី​ជួបជុំ​ដ៏​ធំ​នេះ ព្រោះ​ទិញ​ទំនិញ​ក្នុង​ថ្ងៃ​ផ្សេងគ្នា តែ​បែរជា​អាចមក​ជួបជុំគ្នា ទទួលយក​រង្វាន់​បញ្ជាក់​ពី​សំណាង​របស់ខ្លួន​ក្នុង​ថ្ងៃ​តែមួយ​។ រង្វាន់​ទាំងអស់ ដែល Global House សរុប​ជា​ទឹកប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ ក្នុងនោះ​រួមមាន​ដូចជា​រថយន្ត Mazda 6 Sendan 2019 ចំនួន​មួយគ្រឿង​, ម៉ូតូ Honda Scoopy 2020 ចំនួន​១០​គ្រឿង​, ទូរទស្សន៍​LED Curved TV 55 PAXON ចំនួន​២០​គ្រឿង​, ម៉ាស៊ីន​បូម​ធូលី និង​ទឹក INOVA ចំនួន​៣០​គ្រឿង​, កង្ហារ INOVA ចំនួន​៤០​គ្រឿង​, វ៉ា​លី​ដាក់​សម្លៀកបំពាក់​ចំនួន ៥០​រង្វាន់ និង Gift Voucher ដែល​តម្លៃ​៣០​ដុល្លារ ចំនួន​១០០​រង្វាន់​។​

Global House បានផ្តល់​រង្វាន់​ទាំងនេះ ជូន​ដល់ដៃ​អតិថិជន​ក្នុងពេល​ដំណាលគ្នា ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​រីករាយ​ព្រម​គ្នា​តែម្តង​។

​ហេតុអ្វី​បានជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​សម្ភារៈ​តុបតែង​គេហដ្ឋាន និង​គ្រឿងសំណង់​ដ៏​សម្បូរបែប​មួយ​នេះ រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ជូន​អ្នកឈ្នះ​ក្នុង​ថ្ងៃ​តែមួយ​?

​ចម្លើយ ព្រោះ​អ្នករៀបចំ​កម្មវិធី ចង់ឱ្យ​ម្ចាស់​រង្វាន់​ជា​អតិថិជន​ដូចគ្នា ចូលរួម​ជួយ​គ្នា​ធ្វើជា​សាក្សី​នៃ​ការទទួលយក​រង្វាន់​ពិត ដោយ​ឥតមាន​ការ​ក្លែងបន្លំ ហើយ​មានឱកាស​បាន​ជួបជុំ​បង្កើន​នូវ​បរិយាកាស​រីករាយ និង​អាចបង្កើត​ទំនាក់ទំនង​ល្អ​រវាង​គ្នា​បាន​ថែមទៀត​។​

​គ្លូ​ប៊​ល​ហៅ​ស៍​កម្ពុជា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មិន​ត្រឹម​ជា​កន្លែង​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ និង​សម្ភារៈ​តុបតែង​គេហដ្ឋាន​គ្រប់​ប្រភេទ​ប្រកបដោយ​គុណភាព ហើយ​មានតម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​រាល់​សេវាកម្ម និង​កម្មវិធី​ពិសេស​ទាំងអស់ សុទ្ធ​តម្កល់​អត្ថប្រយោជន៍​រប​ស់​អតិថិជន​ជា​រឿង​សំខាន់​។ ដូច្នេះ​ពិធី​ប្រគល់​រង្វាន់​ជូន​ភ្ញៀវ​ប្រចាំឆ្នាំ​២០១៩​នេះ ក៏មាន​លក្ខណៈ​ប្លែក ខុសពី​កម្ម​ពិធី​របស់​ស្ថាប័ន​ដ៏​ទៃ​ដែរ​។​

​តាមរយៈ​ការរីករាយ​រួមគ្នា ក្នុង​ថ្ងៃ​ទទួលយក​រង្វាន់ វា​បានបង្ហាញ​នូវ​ការចូលរួម​ដ៏​ល្អ របស់​អតិថិជន ដែលមាន​សាមគ្គីភាព ចេះ​រួបរួម​ជួយ​គ្នា​ទៅវិញទៅមក ដែល​ប្រៀបបាន​នឹង​ការបង្កើត​បណ្តាញ​អតិ​ជន​ឆ្នើម ជួយ​រក្សា​គ្រឹះ​នៃ​ការធ្វើ​អាជីវកម្ម ប្រកបដោយ​ក្រមសីលធម៌​របស់ Global House ដូចគ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114