ព័ត៍មានទាន់​ហេតុការណ៏
Search

ឡើងទៅលេងភ្នំបាខែង មើលឃើញប្រាសាទអង្គវត្តកាន់តែជិតភ្នែក!

រូបភាពបង្គុំប្រាសាទអង្គរវត្ត(អង្គរតូច)មួយសន្លឹកដែលបានថតពីជ្រុងមួយនៅលើកំពូលភ្នំបាខែងខេត្តសៀមរាប បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកលេងហ្វេសបុកដោយការចែកចាយបន្តគ្នា ដោយសារតែរូបមួយសន្លឹកនេះបានបង្ហាញឲ្យឃើញនូវភាពដ៏អស្ចារ្យនៃកំពូលប្រាសាទអង្គវត្តដ៏ល្បាញល្បីរបស់ខ្មែរយ៉ាងត្រដែតត្រដឹម ផុសចេញមកកណ្តាលទ្រូងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយដែលនណាៗក៏ប្រាថ្នាចង់ឃើញដែរ ពេលទៅលេងភ្នំបាខែងម្តងៗ។  រូបភាពបង្គុំគ្នារបស់ប្រាង្គប្រាសាទអង្គរវត្តមួយសន្លឹកនេះគឺថតដោយទូរស័ព្ទOPPO Reno 10X Zoom (60X Digital Zoom) ដែលជាកំពូលស្មាត   ហ្វូតចុងក្រោយរបស់ OPPO លើស៊េរី Renoដែលមានបង្កប់បច្ចេកវិទ្យាZoom ប្រវែងវែងរហូតដល់ទៅ 60 ដងឯណោះ។ លោកអ្នកអាចសង្កេតមើលរូបភាពនេះបាន នោះលោកអ្នកនឹងដឹងអំពីសមត្ថភាពពិតប្រាកដលើបច្ចេកទេស Zoomរបស់ OPPO Reno 10X Zoom  ថាតើល្អដល់កម្រិតណាក្នុងការទាញយករូបភាពកំពូលប្រាសាទអង្គរវត្តកាន់តែមកកៀកនឹងភ្នែករបស់លោកអ្នកតែម្តង ចាប់ផ្តើមពីកម្រិត 1X Zoom រហូត ដល់ 60X Zoomគឺអាចនិយាយបានថា លោកអ្នកអាចមើលឃើញរូបភាពពីកម្រិតតូចមួយ សឹងតែមិនអាចមើលឃើញនឹងភ្នែកបាន មករករូបភាពដែលកាន់តែកៀក និង ច្បាស់នៅកម្រិត Zoomកប់ពពករបស់ OPPO  ទើបលោកអ្នកដឹងថាវាពិតជាមិនធម្មតារបស់គេមែន។

មិនតែប៉ុណ្ណោះដូចលោកអ្នកដឹងស្រាប់ហើយថាទូរស័ព្ទOPPO Reno 10X Zoom ម៉ូឌែលនេះអាចប្រើប្រាស់ជំនួសកាមេរ៉ាធំៗបាន ក្នុងការថតរូបភាព ផលិតឯកសារវែងខ្លីបាន និង អាចថតវីដេអូ​4K បានថែមទៀតផង ដោយវាភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយ៣គ្រាប់ ដែលមានមុខងារសំខាន់ៗ ខុសៗគ្នាក្នុងការបំលែងរូបភាពដែលស្ថិតនៅទីតាំងកាន់តែឆ្ងាយ មកកាន់តែជិត និង ច្បាស់នៅកៀកនឹងភ្នែករបស់លោកអ្នកតែម្តង ដោយវាមាន កាមេរ៉ាទំហំ 48 MPជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586  មានកម្រិតAperture f/1.7  កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MPជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពញ័រផងដែររីឯកាមេរ៉ាមុខវិញមានទំហំ16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ ចឹងតើទើបគេដាក់ឈ្មោះវាថាជាជំនួយការដ៏ល្អរបស់ក្រុម Professional Photographer ៕    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114