ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៥​ឆ្នាំ ត្រៀម​ចេញទៅ​ប្រកួត​ពាន​ប្រចាំ​អាស៊ីអាគ្នេយ៍

គ្រា​ដែល​ការប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ ២០១៩ ខិត​ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ​នោះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន​សរុប ២៣​រូប ដោយ​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ទីក្រុង ឈុន បូរី ប្រទេស​ថៃ។

កីឡាករ​ទាំង​២៣​រូប​រួម​ឈ្មោះ​ដូចជា​៖ ចៀម សំណាង​, រ៉េត លី​ហេង​, ហ៊ាង រតនៈ​បណ្ឌិត​, ឃាន់ សុបិន​, សារ យ៉ូ​សុះ​, រី​ម សុ​ហេង​, ឈួន ពី​លី​, យ៉​ន ធារ៉ា​ត់​, សៅ វ​ឌ្ឍ​នា​, សារុន សាន​ចា​ន់វ​ឌ្ឍ​នោ​, ហួត ដា​នី​ន​, គឹម អាន​, គឹម ឆេង​ធាន​, ឡេង ណូ​រ៉ា​, ស៊ិន សុណ្ណ​មករា​, មន រួ​ង​, មន រិត​, ចាន់ សីលា​, អ៊ា​វ សុវណ្ណារ៉ា​, សំ សុវណ្ណារិទ្ធ​, ហួត វ៉ាន់ណេត​, ណ​ម អាណាន់ និង ហេង សុវណ្ណ​បញ្ញា។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩​នេះ កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ចូល​ទៅ​ក្នុង​ពូ​ល B រួម​ជា​មួយ​ម្ចាស់ផ្ទះ ថៃ​, ម៉ាឡេស៊ី​, ឡាវ​, ព្រុយ​ណេ និង អូស្ត្រាលី ហើយ​ការប្រកួត​បើកឆាក កម្ពុជា នឹងត្រូវ​ជួប​ជាមួយ អូស្ត្រាលី នៅវេលា​ម៉ោង ៣និង៣០​នាទី​រសៀល ដែល​ការប្រកួត​ធ្វើឡើង​នៅ Chonburi Campus Stadium 1។

​សម្រាប់​សមាសភាព​ក្រុម​ក្នុង​ពូ​ល A វិញ រួមមាន ឥណ្ឌូនេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, ទី​ម័​រ​ខាងកើត​, សិង្ហ​បុរី និង​ហ្វីលីពីន ។ ក្នុងការ​ប្រកួត​ជម្រុះ​ពូ​ល គឺ​ក្រុម​ចំណាត់ថ្នាក់​លេខ ១ និង​លេខ ២ តាម​ពូ​ល​នីមួយៗ នឹងត្រូវ​បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩។

ការចូលរួម​ពានរង្វាន់​មួយ​នេះ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក Inoui Kazunori កាលពី​ឆ្នាំ ២០១៦ បាន​នាំ​កម្ពុជា ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​ឆ្នាំ ២០១៧ ក្រោម​ការដឹកនាំ​របស់​លោក Lee Tae Hoon ឆ្លង​មិន​ផុត​វគ្គ​ជម្រុះ​ពូ​ល​ទេ ប៉ុន្តែ​កីឡាករ សៀង ច​ន្ធា ក្លាយជា​កីឡាករ​ស៊ុត​ចូល​ទី​ច្រើនជាងគេ ( ៥​គ្រាប់ )។

សូម​ជម្រាប​ជូន​ថា ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​ថៃ នៅ​ថ្ងៃទី ២៥ ខែកក្កដា ខាងមុខ ដើម្បី​ត្រៀមខ្លួន​មុន​ការប្រកួត​ចូលមក​ដល់​ជា​បន្តបន្ទាប់៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114