ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នា​ក់ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់ពី​គូ​សត្រូវ​បាន​វាយប្រហារ​មុន​!

​រតនគិរី ៖ ក្មេង​ទំនើង​២​ក្រុម បាន​ណាត់​កាប់​គ្នា​នៅ​មាត់បឹង​កន្សែង ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់ ជាមួយ​មិត្តភ័ក្ដិ​មកដល់​ចំណុចកើតហេតុ​ ជនដៃដល់​បាន​ស្ទុះ​ចេញពី​ក្នុងព្រៃ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ ​ត្រូវ​មួយ​កាំបិត​ចំ​បំពង់ក​តែម្តង​។​

ករណី​កាប់​គ្នា​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​មាត់បឹង​កន្សែង​ខាងលិច ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី បន្ទាប់ពី​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​បាន​ណាត់ជួប​គ្នា​នៅ​មាត់បឹង​កន្សែង​ក្បែរ​លោកតា​ជួង​។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ អេង រដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី បាន​រងរបួស​ធ្ងន់ធ្ង​រ​ត្រង់​បំពង់ក ​ហើយ​បាន​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ប៉ុន្តែ​ជា​អកុសល​​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​ រីឯ​មិត្តភ័ក្ដិ​ម្នាក់ទៀត​ សមត្ថកិច្ច បានបញ្ជាក់​ពី​អត្តសញ្ញាណ​នោះ​ទេ ហើយ​មិនមាន​រងរបួស​នោះឡើយ​។​

លោក តេង សាវុធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​បាន​លុង​មិនបាន​បញ្ជាក់ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៤​កក្កដា​នេះ ដោយ​លោក​កំពុង​ជាប់រវល់​។​

ក្រោយពី​កើតហេតុ​ភ្លាម ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការ​ក្រុង​បាន​លុង​ កំពុងធ្វើការ​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនដៃដល់ ​ដើម្បី​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114