ព័ត៍មានទាន់​ហេតុការណ៏
Search

សមាសភាព​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បង្ហាញ ២៣​នាក់​ជា​ផ្លូវការ មុន​ឡើងទៅ​តតាំង​ជាមួយ​វៀតណាម មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី ខែក្រោយ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ( ស​.​ប​.​ក ) បានធ្វើការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាការិនី ចំនួន ២៣​រូប​ចុងក្រោយ​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​បាន​កោះហៅ​ធ្វើតេស្ត​ជ្រើសរើស ចូល​ក្រុម​ជម្រើសជាតិ​នារី​ឈុត​ធំ កាលពី​ពាក់កណ្ដាល​សីហា កន្លងទៅ​ថ្មីៗ​នេះ​។

ប្រភព​ពី​មន្ត្រី​សហព័ន្ធ កីឡាការិនី​ទាំង​២៣​រូប រួមមាន​មកពី​ក្លឹប និង​មន្ទីរ​អបរំ យុវជន និង​កីឡា​ខេត្ត ចំនួន​៨ រួមមាន​ដូចជា មន្ទីរអបរំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ ៥​នាក់​, សៀមរាប ៧​នាក់​, បាត់ដំបង ៥​នាក់​, កំពង់ចាម ម្នាក់​, ភ្នំពេញ​ក្រោ​ន ២​នាក់​, កំពង់ឆ្នាំង ម្នាក់​, តាកែវ ម្នាក់ និង​ខេត្តកណ្ដាល ម្នាក់​។

ក្រុម​នេះ​នឹង​ស្ថិតក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក លោក អ៊ុំ សាវង្ស ហើយ​មាន​លោក អ៊ុង កន​យ៉ា​និ​ត ជា​ទីប្រឹក្សាបច្ចេកទេស​។

ចំពោះ​សមាសភាព​កីឡាការិនី​ទាំង ២៣​នាក់​រួមមាន ជីន សូ​វៀត​, ក​យ មួយ​កញ្ញា​, ពេជ្រ យូ​ឈុន​អ៊ី​, ភឿង ស្រ​ភ័​ស្ត​, សំ​រ៊ិ​ត និមល​, ហ៊ា ស្រី​ឡាស់​, នន មិនា​, កឿ​ន សុ​កេ​នី​ត​, សុទ្ធ ច​ន្ត្រា​, ពឿ​ន គ​ន្ធា​, ទី សំណាង​, ជា ហ្វា​រី​យ៉ា​, កាន់ ស្រី​និ​ច​, ឈៀប ដា​ណែ​ត​, សុខ លី​, ជឿ​ង សុខ​ឃៀង​, ថុង ពិសី​, ស៊ិន ស្រីនាត​, ស្រ៊ុន ស្រី​ល័​ក្ខ​, ឡាំ ធីតា​, ឌី សុធា​, ម៉ាក់ ស្រីរ័ត្ន និង​គាត ស៊ី​ហ័ង​។

ពានរង្វាន់​បាល់ទាត់​នារី ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ដដែល​នេះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែសីហា រហូតដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ប្រទេស​ចំនួន ៩​ចូលរួម ស្រប​ពេលដែល​ជម្រើសជាតិ​នារី​កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ​មី​យ៉ាន់​ម៉ា​, វៀតណាម និង​ឥណ្ឌូនេស៊ី ខណៈ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ថៃ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត​។

គួរ​ដឹង​ដែរ​ថា ការ​ទៅ​ចូលរួម​ពានរង្វាន់​ខាង​លើ​គឺជា​លើក​ទី​២ ដែល​នារី​កម្ពុជា មាន​វត្តមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​នារី​ថ្នាក់​តំបន់​មួយ​នេះ ខណៈ​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា បានបញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​៤ ក្នុង​ពូ​ល A ដែល​រួមជាមួយ​ថៃ​, អូស្ត្រាលី​, ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត​។
​យ៉ាងណាមិញ កម្ពុជា ឈ្នះ​តែមួយ​ប្រកួត លើ​ទី​ម័​រ​ខាងកើត ១២-០ ខណៈ​ក្រៅ​ពី​នេះ​ចាញ់​ម៉ាឡេស៊ី ៤-០, ចាញ់ ថៃ ១១-០ និង​ចុងក្រោយ​ចាញ់ អូស្ត្រាលី ១២-០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114