ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខណ្ឌ​ដង្កោ​ បង្ក្រាប​បទល្មើស​គ្រឿង​ញៀនដកហូត​ថ្នាំ​២១​ដុំ​ ឃាត់ខ្លួន​ជនជាតិ​នីហ្សេរីយ៉ា​៣​នាក់

ភ្នំពេញ ៖ គ្រឿងញៀន ចំនួន​២១​ដុំ រួមទាំង​ជនជាតិ​នីហ្សេរីយ៉ា​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប កាលពី​វេលា​ម៉ោង២០និង​០០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ក្នុងផ្ទះ​សំណាក់ (​យីហោ ) តូ​នី ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ​៥ ស​ងា្ក​ត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាល​ខណ្ឌ​ដង្កោ ដោយមាន​ការ​សម្របសម្រួល​ពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១​.ឈ្មោះ ម៉ា​ឌូ​កា ច​ន​អេស​ឈី​ប៊ូ​ឌូ ហៅ MADUKAJONASCHIBU DO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់​តូ​នី ផ្លូវ​បេតុង ភូមិ​ចំរើន​ផល ស​ងា្ក​ត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ​ទី​២​.ឈ្មោះ អ៊ូ​ប៊ី​ស៊ី​ស៊ី​កោ​ឌី​ណា​កា​ឈី​ម័​រ​រៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​សំណាក់ តូ​នី ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ​៥ ស​ងា្ក​ត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។​ ទី​៣.​ឈ្មោះ DAVIS CANKWDO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះ​ជួល​បុរី​ពិភពថ្មី​ចំការ​ដូង ភូមិ​ថ្មី ស​ងា្ក​ត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

ជនសង្ស័យ​ទាំង​០៣​នាក់ សមត្ថកិច្ច ​កំពុង​ធ្វើការ​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​៕

ដោយ ៖ រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114