ព័ត៍មានទាន់​ហេតុការណ៏
Search

ពី​អ្នក​លក់​ខោអាវ​ជជុះ​តាម​ចិញ្ចើម​ផ្លូវ ទ្រី ដា​ណា ក្លាយ​ជា​បុគ្គល​ជោគជ័យ​លើ​មុខ​ជំនួញ

ភ្នំពេញ ៖ ​នេះ​គឺជា​ខ្សែ​ជីវិត​ជោគជ័យ​ និង​គួរ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​ ក្រោយ​ពេលដែល​អ្នកចូលរួម​ប្រមាណ​ជា​១០​ពាន់​នាក់​ បាន​អង្គុយ​ស្ដាប់​នូវ​រៀបរាប់​ជម្នះ​ភាព​តស៊ូ​របស់​លោកស្រី​ទ្រី ដា​ណា ដែល​បាន​ថ្លែង​បញ្ជាក់ថា ​មុននឹង​លោកស្រី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ធ្វើ​ម្ចាស់​អាជីវកម្ម​ដេប៉ូ​ចែកចាយ​គ្រឿងក្រអូប​២៤​ខេត្ត​-​ក្រុង​នេះ​ដំបូង​ឡើយ​ខ្លួន​គឺជា​អ្នកលក់​ខោអាវ​ជជុះ​តាម​​ចិញ្ចើម​ផ្លូវ ​ខណៈ​ពេល​នោះ​ត្រូវ​ប្រឈម​ការ​មាក់ងាយ​ពី​មនុស្ស​មួយ​ចំនួន។

ការ​បញ្ជាក់​របស់​លោក​ស្រី ទ្រី ដា​ណា នេះ​ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ផលិតផល NNP Cambodia និង​ដើម្បី​ប្រគល់​រង្វាន់​ដល់​អ្នកលក់​ឆ្នើម​ប្រចាំ​ក្រុមហ៊ុន​របស់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​នេះ​ នៅ​ទីតាំង​គារ​The premier center sen sok។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី ទ្រី ដា​ណា​ ក៏បាន​ប្រាប់​ពី​គោលជំហរ​ដ៏​រឹងមាំ​របស់​ខ្លួន​ថា​ដោយសារតែ​ការ​មាក់ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​នោះ​ហើយ​ ទើប​ជា​កម្លាំងចិត្ត​ដែល​ជំរុញ​ឲ្យ​លោកស្រី​នាយិកា ផ្លាស់ប្ដូរ​ចិត្តគំនិត​ដើម្បី​កែប្រែ​មុខរបរ​ខ្លួន​ពី​អ្នកលក់​ខោអាវ​តាម​ចិញ្ចើមថ្នល់​នៅ​ហាលថ្ងៃ ខ្យល់​ភ្លៀង ងាក​មក​រក​អាជីព​ថ្មី​ដែល​ល្អ​មួយ ​ពោល​គឺ​លក់​នៅ​ក្នុង​ម្លប់​ធម្មតា​វិញ។

លោកស្រី​បន្តទៀតថា​ ដោយសារតែ​ភាព​វៃឆ្លាត​និង​ការតាំង​ចិត្ត​ទើប​ធ្វើ​ឲ្យ​ប្រែក្លាយ​ជីវិត​ខ្លួនឯង​ពី​អ្នកលក់​ខោអាវ​តាម​ចិញ្ចើមផ្លូវ​ម្នាក់​ក្លាយទៅជា​ម្ចាស់​ដេប៉ូ​ចែកចាយ​គ្រឿងក្រអូប​២៤​ខេត្ត​ក្រុង​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​ខ្ញុំ​សូម​ផ្ដាំផ្ញើរ​ដល់​បងប្អូន​ស្ដ្រី​ទាំងអស់​ត្រូវមាន​ចិត្ត​ក្លាហាន​ជម្នះ​រាល់​ឧបសគ្គ​មិន​រាថយ​ទើប​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ជោគជ័យ​។​

សូម​ជម្រាប​ថា ​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ផលិតផល​NNP Cambodia នេះ​គឺធ្វើឡើង​​​ក្នុង​គោលបំណង​ដើម្បី​ចែកចាយ​បទពិសោធន៍​ ដោយ​បង្វឹក​តំណាង​ចែកចាយ​ទាំង​២៤​ខេត្ត​ក្រុង​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គល​ជោគជ័យ​និង​អ្នកលក់​ដ៏​ឆ្នើម​ម្នាក់​តាម​ដែល​អាច​ធ្វើ​បាន​។​ ម្យ៉ាងទៀត​ពិធី​នេះ​ដែរ​ក៏មាន​ការប្រគល់​ពានរង្វាន់​លើកទឹកចិត្ត​ជូន​ដល់​បុគ្គលិក​ឆ្នើម​ប្រមាណ​៨០​នាក់​ទៀត​ផង៕

ចាន់ដារ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114