ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​

​ឧ​ត្ត​រ​មានជ័យ ​៖ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ចំនួន​០៣​នាក់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន ​ធ្វើការ​បង្ក្រាប ករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​១​លើក កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​០៤ ស្ថិតនៅ​ក្នុងភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន​០១​នាក់ មានឈ្មោះ ចាន់ សា​រុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​សំរោង​សែន​ជ័យ​២ សង្កាត់​កូន​គ្រៀល ក្រុង សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក ចំនួន​២៣​កញ្ចប់ ស្មើ​នឹង​៨៥.០៩​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ​ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​៕​

ដោយ​ ៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114