ព័ត៍មានទាន់​ហេតុការណ៏
Search

ទុស្សេ​ចរន្តអគ្គិសនី​ ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ និង​ សម្ភារៈ​មួយ​ចំនួន​ធំ​

តាកែវ ​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់ ​បង្ក​ការ​សោកស្ដាយ​ជា​ពន់ពេក។

ហេតុការណ៍​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ​ កើតឡើង​នៅ​យប់​រំលង​អធ្រាត្រ ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០០​និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ខែម ម៉ៃ ​ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃឈើ​ទាល​លើ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ ក្នុង​នោះ​សម្ភារៈ​ដែល​ខាតបង់​មាន​៖

-​ផ្ទះ​៧x៨​សង់​អំពី​ឈើ ​ប្រក់​ក្បឿង​ ខូចខាត​ស្ទើរ​ទាំងស្រុង​

-​ទូ​ដាក់​ខោអាវ​ ចំនួន​០៥​ទូ​

-​ក្ដារងឿ​ចំនួន​០១

-​តុ​ឈើ​ចំនួន​០២

-​ម៉ាស៊ីន​ដេរ​ខោអាវ​ចំនួន​០១ ​និង ​ម៉ាស៊ីន​ផុង​ចំនួន​១

-​កៅអី​សា​ឡុង​ ចំនួន​០៦​កៅអី​

-​ហង់ទេរ​ ចំនួន​០២

-​បង់​អង្គុយ ​ចំនួន​០១​ឈុត​

-​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​ និង​ អា​ផែត​ចំនួន​០១​គ្រឿង​

-​ទូរទស្សន៍​ចំនួន​០១​គ្រឿង​

-​ទូទឹកកក​ចំនួន​០១​គ្រឿង​

-​ប្រាក់រៀល​ចំនួន​១៦០០០០០​រៀល​(​មួយ​លាន​ហុង​សិប​ម៉ឺន​រៀល​)​។​

​ចំពោះ​មូលហេតុ ​នៃ​អគ្គិភ័យ​នេះ សមត្ថកិច្ច​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ដែល​ត​ចូល​ផ្ទះ​មានការ​ធ្វេសប្រហែស​។​

​ដោយឡែក​ក្នុងពេល​កើតហេតុ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ង្គ​តា​សោម ​បាន​ចុះមក​ពន្លត់ ​ដោយ​ប្រើប្រាស់​រថយន្ត​​​ នៃ​អធិការ​នគរបាល​ស្រុក​អស់​ទឹក​ចំនួន​០២​ឡាន​ផងដែរ​៕

ដោយ ៖ វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114