ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ ដែល​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន

​​ភ្នំពេញ ៖ កម្លាំង​ជំនាញ ​និង​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ បានធ្វើការ​ពួនស្ទាក់ ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ ពីបទ​(​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​) ចំណុច​ពីរ​ផ្សេងគ្នា កាលពី​វេលា​ម៉ោង​២១​ នាទី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​ ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៥ មុខ​បឋមសិក្សា​ព្រែក​ព្នៅ​ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ក្នុងករណីនេះ​ទី​១​.ឈ្មោះ អេង ខន ហៅ​បឹ​ប ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ជាងសំណង់​ រស់នៅ​ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ​។ ទី​២​.ឈ្មោះ​សង្ហា ចន្ថា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​ សញ្ជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ ​រស់នៅ​ភូមិ​ព្រៃ​ចឹក ឃុំ​គគីរ​សោម ស្រុក​ស្វាយទៀប ខេត្ត​ស្វាយរៀង​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ​ឃាត់ខ្លួន​ម៉ោង​២១ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥ ​មុខ​បឋមសិក្សា​ព្រែក​ព្នៅ​ ភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ដោយឡែក​ជនសង្ស័យ​ទី​៣.​ឈ្មោះ​ស៊ុន សា​ម៉េ​ត ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​ សញ្ជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ហេង ឌែ​រី រស់នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃ​វាល ​ស្រុក​ព្រៃកប្បាស​ ខេត្ត​តា​កែវ។ ទី​៤​.ឈ្មោះ ម៉េ​ត ហំ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​មហាលាភ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត កំពង់ចាម​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ឃាត់​ខ្លួន​ម៉ោង​២១និង​៣០​នាទី​ នៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ចំណែក​វត្ថុតាង​ចាប់យក ៖

១.​ម្សៅ​ក្រាម ​ពណ៌ស​ថ្លា ​ចំនួន​០៣​កញ្ចប់​តូច

២​.ម៉ូតូ​ចំនួន​០២​គ្រឿង ​(​ទី​១​ម៉ាក​ហុងដា​ដ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ 1L-0939.​កំពង់ចាម ,និង​ទី​២.ម៉ាក​FUTUR​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ)

៣/​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​(​ទី​១ ម៉ាក​OPPP​ ពណ៌​ក្រហម​,​ទី​២​ម៉ាក VIVO​ពណ៌​ក្រហម​)

៤/​ខ្សែក​លោហធាតុ​ ពណ៌​ទង់ដែង​០១​ខ្សែ

៥/​ចិញ្ចៀន​លោហធាតុ​ ពណ៌​ទង់ដែង​ដាំ​ត្បូង​ជ័រ​០១​វង់​។

បច្ចុប្បន្ន​ ជនសង្ស័យ ​រួមទាំង​វត្ថុតាង​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ ឧត្តរ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114