ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រៅពីអេក្រង់លាតពេញ និង កាម៉េរ៉ាបង្កប់ក្នុងអេក្រង់! តើអ្នកចង់បានអីទៀត?

ក្រៅពីអេក្រង់លាតពេញ និង កាម៉េរ៉ាបង្កប់ក្នុងអេក្រង់! តើអ្នកចង់បានអីទៀត?នេះជាឃា្លមួយដែលOPPO តែងតែសួរអ្នកគាំទ្ររបស់ខ្លួន និង បំពេញនូវអ្វីដែលពួកគេចង់បាន! អីឡូវចំណុចទាំងពីរនេះ OPPO ធ្វើបានហើយ ព្រោះកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនOPPOបានបង្ហាញទូរស័ព្ទដែលមានអេក្រង់មានរាងកោងនៅសងខាងគែមដែលកោងរហូតដល់ 88 ដឺក្រេ និងមិនមានប៊ូតុងនៅសងខាងឡើយដើម្បីបង្ហាញពីភាពជឿនលឿនរបស់ពួកគេ ទៅកាន់មហាជន ចំពោះការស្វែងរកនូវទម្រង់ថ្មីមួយទៀតនៃស្មាតហ្វូនដ៏អស្ចារ្យនាពេលអនាគត។

លើកនេះ Oppo លេងម៉ូដអេក្រង់ស្ទើរតែពេញគែម 100% តែម្តង(៩៣,៨%) ថែមទាំងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដូចកាលបានបង្អួតក្នុងព្រឹត្តិការណ៍MWC នៅទីក្រុងសៀងហៃដូច្នោះដែរ ។ អេក្រង់កោងដ៏ស្រស់ស្អាតនេះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Waterfall Screen  ដោយមានគែមលើ និងគែមក្រោមស្ទើតែបាត់តែម្តង មិនធ្លាប់មាន។ លោក Brian Shen ជាអនុប្រធានក្រុមហ៊ុន Oppoបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះនៅលើបណ្តាញសង្គម Weiboដោយបញ្ជាក់ថាអេក្រង់ថ្មីនេះ ប្រើបន្ទះអេក្រង់តូចជាងបន្ទះ     អេក្រង់របស់ស៊េរីOppo Find X ទៅទៀត ប៉ុន្តែគួរឲ្យស្តាយយើងមិនបានឃើញខ្នងខាងក្រោយរបស់ស្មាតហ្វូននោះឡើយ ប្រហែលជា OPPOទុក Surprise ទៀតហើយ។

លោកបានឲ្យដឹងទៀតថា ស្មាតហ្វូនដែលបំពាក់អេក្រង់ Waterfallនេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ​ហើយវាកាន់តែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ បានរៀបចំជោគជ័យ។  សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ក្នុងការស្រាវជ្រាវ  ការបង្កើតថ្មីសម្រាប់គំនិតច្នៃប្រឌិតគ្មានដែនកំណត់ ចាប់តាំងពីម៉ូឌែល X903ដែលជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធAndroidដំបូងគេបង្អស់ចាប់តាំងពីឆ្នាំ2011មកម៉្លេះ ហើយទស្សនៈក្នុងការស្វែងរកទិសដៅអនាគតរបស់ស្មាតហ្វូន ត្រូវបានក្លាយជាគោលដៅចុងក្រោយសម្រាប់ក្រុមផលិតករOPPO៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114