ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ ចាប់​ម៉ូតូ​ដឹក​ឈើ​១​គ្រឿង

រតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ សហការ​ជាមួយ​កម្លាំង​បរិស្ថាន​បាន​ចុះ​ឃាត់​ចាប់​ម៉ូតូ​កែច្នៃ​១​គ្រឿង​ដឹក​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឡើយ​។

ការ​ចុះ​បង្ក្រាប​ម៉ូតូ​ដឹក​ឈើ​១​គ្រឿង​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​និយាម​កា​(០៧៦១៨៩២-១៥១៩៥៤៣)​ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

យោង​តាម​របាយការណ៍​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក ចំនួន​៤​នាក់​កម្លាំង​បរិស្ថាន​ម្នាក់ ក្នុង​នោះ​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ បាន​ចុះ​បង្ក្រាប​ម៉ូតូ​កែច្នៃ​ចំនួន​១​គ្រឿង​ឈើ​ប្រភេទ​លេខ​១ សុ​ក្រំ ចំនួន​២​ដុំ មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ។

របាយការណ៍​ដដែល​បាន​បន្ត​ថា ឈើ​និង​ម៉ូតូ​ខាងលើ​នេះ កម្លាំង​អាវុធហត្ថ​បាន​រឹបអូស​យក​មក​រក្សាទុក​នៅ​ស្នាក់​ការ​សន្តិសុខ​៧៨២ ដើម្បី​ប្រគល់​ឈើ​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​។

ដោយឡែក​ម៉ូតូ​ដឹក​ឈើ​ល្មើសច្បាប់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​យក​មក​រក្សា​ទុកជា​បណ្តោះ​អាសន្ន​រង់ចាំ​បាន​ម៉ូតូ​ច្រើន​និង​ដុត​បំផ្លាញ​ចោល​ម្តង​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114