ព័ត៍មានទាន់​ហេតុការណ៏
Search

គង់ ចាន់​រដ្ឋា រំភើប​ខ្លាំង​ ក្រោយពេល​ទទួល​បាន​កាដូ​ចិញ្ចៀន​ពេជ្រ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​ ពី​ម្ចាស់​ស្នេហ៍

ភ្នំពេញ ​៖​ ដើម្បី​ជា​ការ​បង្ហាញ​ចេញពី​ទឹកចិត្ត​ស្រលាញ់​របស់​ខ្លួន​ជូន​ចំពោះ​ម្ចាស់​ស្នេហ៍​ ដែល​ត្រូវជា​អនាគត​ភរិយា​នោះ​ តារា​ប្រុស​កូនភ្លោះ ​និង ​ជា​មន្ត្រី​នគរបាល​គំរូ​ធ្លាប់​ទទួល​បាន​ការ​លើក​សរសើរ​ច្រើន​ពី​មហាជន​ គឺ​ លោក ស៊ិន សុភា ថ្មីៗ​នេះ​ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​ កញ្ញា គង់ ចាន់​រដ្ឋា ភ្ញាក់​ផ្អើល​ និង​រំភើប​ខ្លាំង​តាមរយៈ​កាដូ​ចិញ្ចៀន​ពេជ្រ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ។

ជា​ការ​កត់សម្គាល់​តាម​រយៈ​កាដូ​ចិញ្ចៀន​ពេជ្រ​ ដែល​មាន​តម្លៃ​រហូត​ជាង​៣​ម៉ឺន​ដុល្លារ ​ដែល​ត្រូវបាន​តារា​ចម្រៀង​ប្រុស​ លោក ស៊ិន សុភា ផ្តល់​ជូន​កញ្ញា គង់ ចាន់​រដ្ឋា ពេល​នេះ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សាមី​ខ្លួន​សប្បាយចិត្ត​ និង​រំភើប​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​ទេ​ ពោល​គឺ​តារា​ស្រី​រូប​នេះ​អរ​ពេក​ ស្ទើរតែ​រក​ពាក្យ​និយាយ​ទៅកាន់​ម្ចាស់​ស្នេហ៍​គ្មាន​ផង​ដែរ។

បើ​តាម​ការ​បញ្ជាក់​ពី​ លោក ស៊ិន សុភា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​ចិញ្ចៀន​ពេជ្រ​ ដែល​លោក​ទិញ​ធ្វើជា​កាដូ​ជូន​ កញ្ញា គង់ ចាន់​រដ្ឋា ពេលនេះ​ គឺ​មាន​តម្លៃ​៣២០០០​ដុល្លារ​។ ​ចំណែក​លុយ​ដែល​លោក​យកទៅ​ទិញ​នោះ ​គឺ ​កើតចេញពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ដែល​បាន​ខំ​សន្សំ​មក​ជា​យូរ​មក​ហើយ​នោះ​។​

​តារា​ប្រុស​រូបនេះ​បាន​បន្ថែមទៀតថា ​នារី​ម្នាក់​(​រដ្ឋា​)​នេះ​ហើយ​ដែល​ចូល​មក​ក្នុង​ជីវិត​របស់ខ្ញុំ​មាន​រយៈ​ពេល​យូរ​មកហើយ ហើយ​នាង ​ក៏ត្រូវ​ជា​អនាគត​ភរិយា​ខ្ញុំ​ផង​ដែរ​។​ ទោះបីជា​យ៉ាងណា​ តារា​ប្រុស​លោក ស៊ិន សុភា និង ​កញ្ញា គង់ ចាន់​រដ្ឋា ពុំទាន់​បញ្ជាក់​ទេ​ ថា ​តើ​គម្រោង​ នៃ​ការ​ចូល​រោងការ​របស់​ពួកគេ ​និង​កើតឡើង​ឆាប់ៗ​ខាងមុខ ​ឬមួយ​យ៉ាង​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ​គិត​មក​ទល់​ពេល​នេះ ​ទំនាក់ទំនង​ស្នេហា​រវាង ​លោក ស៊ិន សុភា និង​ តារា​ចម្រៀង​ម្ចាស់​បទ កុំ​ហៅ​ខ្ញុំ​ថា​ស្រី​ចាស់ គឺ ​កញ្ញា គង់ ចាន់​រដ្ឋា បាន​កើត​ឡើង​មាន​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក ហើយ ​ខណៈ​ដែល​កន្លង​មក​តារា​ប្រុស​-​ស្រី​មួយ​គូ​នេះ ​ក៏​រៀបចំ​ពិធី​ភ្ជាប់​ជាមួយគ្នា​រួចរាល់​ផង​នោះ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114